adverise with khmeread 1

យូរណាស់​ហើយ​មិនដឹងថា ទឹកឃ្មុំ និង​ខ្ទឹមបារាំង ជា​ឱសថ​បំបាត់​ក្អក​លឿន​ដូច​ផ្លេកបន្ទោរ​

    ​ការរួមបញ្ចូល​គ្នា​រវាង​ទឹកឃ្មុំ​និង​ខ្ទឹមបារាំង​ត្រូវបាន​គេ​ស្គាល់​ជា​រូបមន្ត​មួយ​សម្រាប់​ព្យាបាល​ក្អក​ជា​យូរ​មកហើយ​។ ដោយសារ​វិទ្យាសាស្ត្រ​ជឿនលឿន គេ​បាន​កែប្រែ​វា​ឱ្យមាន​ភាពងាយស្រួល​ដោយ​បង្កើតជា​ថ្នាំ​គ្រាប់ និង​ទឹក​ស៊ី​រ៉ូ​ក្អក​ដល់​មនុស្ស​ក្នុងពេល​បច្ចុប្បន្ន​។​

​    ​យ៉ាងណាមិញ ថ្នាំ​ជា​អាវុធ​មុខ​ពីរ ថ្វីបើ​វា​អាចជួយ​ព្យាបាល​ជំងឺ​អ្វីមួយ​ឱ្យ​ជា​ក៏ពិតមែន ប៉ុន្ដែ​វា​នឹង​បង្ក​ទៅជា​រោគសញ្ញា​អ្វី​ផ្សេង​មួយទៀត​។ ឧ​. ថ្នាំ​ប៉ា​រ៉ា ជួយ​ឱ្យ​ខ្លួន​ត្រជាក់ ប៉ុន្ដែ​បើ​លេប​លើស​កម្រិត​វា​នឹង​បង្ក​ឱ្យ​រលាក​ថ្លើម​និង​កើត​ជំងឺថ្លើម​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ខ្ទឹមបារាំង ១
​    ​- ទឹកឃ្មុំ ២ ទៅ ៣ ស្លាបព្រា​បាយ​។​

​    ​* របៀប​ធ្វើ​៖
​    ​បកសំបក​ខ្ទឹមបារាំង​ចេញ កាត់​វា​ដុំៗ​ដាក់​ក្នុង​កែវ​ជ្រៅ​មាន​គម្រប​មួយ ហើយ​ចាក់​ទឹកឃ្មុំ​ចូល​។ គ្រប់​វា​ឱ្យ​ជិត និង​ទុក​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​ល្មម​មួយ​យប់​។ បន្ទាប់មក​ពេលព្រឹក​សម្រិត​យក​ទឹកឃ្មុំ ពិសា ១ ស្លាបព្រា​បាយ​រៀងរាល់ ២ ម៉ោង​ម្ដង ហើយ​ត្រឹម​មួយថ្ងៃ លោកអ្នក​នឹង​ឃើញ​ប្រសិទ្ធភាព​របស់​វា​មិនចាំបាច់​ដល់​ស្អែក​ទេ​។ លោកអ្នក​អាច​បន្ត​ពិសា​រហូត​ជា​ដាច់​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់