adverise with khmeread 1

តារា​បង្ហាញ​ម៉ូត​រូបនេះ​រលាកភ្លើង​មើល​លែង​ស្គាល់ ប៉ុន្តែ​ពេល​សួរថា​តើ​មិត្ត​ប្រុស​នៅ​ស្រឡាញ់​នាង​ឬ​អត់ ចម្លើយ​របស់គាត់​ធ្វើឱ្យ​មនុស្ស​ជុំវិញ​ពិភពលោក​ព្រឺ​សម្បុរ

    ​តារា​បង្ហាញ​ម៉ូត​អូស្ត្រាលី នាង Turia Pitt គឺជា​អ្នក​ស្រឡាញ់​ខាង​មនុស្សធម៌ ជា​អត្ត​ព​លិ​ក និង​ជា​អ្នក​ស្រឡាញ់​សត្វព្រៃ​។ ខណៈ​កំពុង​ប្រកួត​ម៉ា​រ៉ា​តុង​កាលពី​ឆ្នាំ ២០១១ Turia Pitt បាន​ជាប់​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​មួយ ធ្វើឱ្យ​នាង​មិនអាច​រត់គេច​ទៅណា​បានឡើយ​។ ភ្លើងព្រៃ​នេះ​ប៊ិះ​តែ​នឹង​ឆក់យក​ជីវិត​របស់​នាង ប៉ុន្តែ​ក្នុង​គ្រា​អស់សង្ឃឹម​មែនទែន​នោះ នាង​បាន​សម្រេចចិត្ត​ពួន​នៅក្នុង​ចន្លោះ​ដើមឈើ​ធំ​មួយ ដើម្បី​រង់ចាំ​ភ្លើងព្រៃ​នោះ​ឆេះ​ផុតពី​កន្លែង​ដែល​នាង​ពួន​។ 

​    ​Turia Pitt និយាយថា "​ពេលនោះ​គឺ​កាន់តែ​ក្តៅ​ឡើងៗ​ទ្រាំលែងបាន ខ្ញុំ​ក៏​លោត​ចេញ ហើយ​ព្យាយាម​រត់​កាត់​ភ្លើងព្រៃ ហេតុនេះហើយ​ទើប​ខ្ញុំ​រលាក​ដល់​ថ្នាក់​នេះ​"​។ 

​    ​មុនពេល​អ្នក​សង្គ្រោះ​មកជួយ Turia Pitt បាន​រលាក​កម្រិត​ទី​៣ គឺ រលាក​រាងកាយ ៦៥% ដែល​បង្ខំ​ឱ្យ​វេជ្ជបណ្ឌិត​កាត់​ម្រាមដៃ​ខាងឆ្វេង​ចំនួន ៤ និង​មេដៃ​ស្តាំ​។ 

​    ​បន្ទាប់មក នាង Turia Pitt បាន​ចំណាយពេល​ដេកពេទ្យ​ដល់​ទៅ​ពីរ​ឆ្នាំ​។ នាង​ត្រូវ​ពាក់ "​កំ​ប្រេ​សសិន​" រយៈពេល​ពីរ​ឆ្នាំ​ដើម្បី​ព្យាបាល​មុខរបួស​ឱ្យ​ជាសះស្បើយ​។ 

​    ​ប៉ុន្តែ​ខណៈដែល​នាង​កំពុង​ស្ថិតក្នុង​បន្ទប់​ថែទាំ​ពិសេស មិត្ត​ប្រុស​របស់​នាង ឈ្មោះថា Michael បាន​ទិញ​ចិញ្ចៀនពេជ្រ​មួយ​ឱ្យ​នាង​។ គាត់​សុខចិត្ត​ឈប់​ពី​ការងារ​ដើម្បី​មើលថែទាំ​នាង​ពេញ​ម៉ោង និង​នៅក្បែរ​នាង​តាំងពី​ថ្ងៃ​រលាក​មកម្ល៉េះ​។ 

​     នៅពេល​អ្នកកាសែត​សួរ Michael ថា​គាត់​ដែល​ធ្លាប់​គិត​ចង់​ចាក​ចេញពី​នាង​ទៅរក​អ្នកផ្សេង​ដែល​ស្អាត​ជាង​នាង​ទេ​...​ការឆ្លើយតប​របស់គាត់​ធ្វើឱ្យ​បេះដូង​របស់​មនុស្ស​ជុំវិញ​ពិភពលោក​ត្រូវ​រលាយ​ដូច​ទឹកកក​នៅ​តំបន់​ស៊ី​បេ​រី​។​

​    ​គាត់​និយាយថា "​ខ្ញុំ​រៀបការ​ជាមួយ​វិញ្ញាណ​របស់​នាង អត្ត​ច​រឹក​របស់​នាង ហើយ​នាង​ជា​ស្ត្រី​ម្នាក់​គត់​ដែល​នឹង​បំពេញ​ក្តី​សុបិន​របស់ខ្ញុំ​"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់