1

ទ័ព​អង់គ្លេស​និយាយថា សម្លាប់ ២០០ នាក់​នោះ​ចោល កុំឱ្យ​វា​បាន​ត្រឡប់​ទៅ​អង់គ្លេស​វិញ​

    ​អង្គភាព​សេវា​អាកាស​ពិសេស​របស់​អង់គ្លេស ឬ​ហៅ​កាត់ SAS នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ត្រូវបាន​ថ្នាក់លើ​ប្រគល់​នូវ​បញ្ជី​តាម​សម្លាប់​កងជីវពល​ជី​ហាដ​សញ្ជាតិ​អង់គ្លេស​យ៉ាងតិចណាស់​ចំនួន ២០០ នាក់​។​

​    ​បច្ចុប្បន្ន អង្គភាព​នេះ​កំពុង​ស្ថិតក្នុង​បេសកកម្ម​ដើម្បី​សម្លាប់ ឬក៏​ចាប់ខ្លួន​ពួកនិយម​ជ្រុល​ទាំងនេះ​មុននឹង​ពួកវា​ត្រឡប់​ទៅ​ចក្រភព​អង់គ្លេស​ដើម្បី​បង្ក​អំពើ​ភេរវកម្ម​។​

​    ​នៅក្នុង​បញ្ជី​នោះ​រួមមាន​ពួក​បង្កើត​គ្រាប់បែក​យ៉ាងតិចណាស់ ១២ នាក់ ដែល​បាន​សិក្សា​ផ្នែក​អេ​ឡិច​ត្រូ​និ​ច​នៅ​សាកលវិទ្យាល័យ​របស់​អង់គ្លេស​។​

​    ​ឥឡូវនេះ ពួក​ទាំងនោះ​ត្រូវបាន​ចាត់ទុកថា ជា​ក្រុម​ភេរវកម្ម​ដ៏​គ្រោះថ្នាក់​បំផុត​នៅលើ​ផែនដី ខណៈ​អង្គភាព​ពិសេស​ត្រូវបាន​ប្រាប់ថា ឱ្យប្រើ​វិធីសាស្ត្រ​ដែល​អាចទៅរួច​ណាក៏ដោយ​ដើម្បី​បញ្ឈប់​ពួកនេះ​ចាកចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​។​

​    ​SAS ត្រូវបាន​ព្រមាន​ថា ប្រតិបត្តិការ​នេះ​អាចជា​ប្រតិបត្តិការ​ដ៏​សំខាន់បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​កងពលធំ​នា ៧៥ ឆ្នាំ​កន្លងមកនេះ ហើយ​ជោគជ័យ​ក្នុង​បេសកកម្ម​នេះ​គឺ​ពិតជា​សំខាន់​ខ្លាំងណាស់​ដើម្បី​រក្សា​ចក្រភព​អង់គ្លេស​ឱ្យមាន​សុវត្ថិភាព​។​

​    ​ជី​ហាដ​អង់គ្លេស​ណា​ដែល​ចាប់បាន​ទាំង​រស់ នឹងត្រូវ​ប្រគល់ឱ្យ​អាជ្ញាធរ​អ៊ីរ៉ាក់ ហើយ​ពួក​ទាំងនេះ​ប្រឈម​នឹង​ការប្រហារជីវិត​ប្រសិន​រកឃើញថា មាន​បទល្មើស​ភេរវកម្ម​៕

 

ប្រភព៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់