adverise with khmeread 1

កត្តា​ទាំង ១០ នេះហើយ​ជា​អ្នក​ធ្វើឱ្យ​ស្បែក​រមាស់​! ប៉ុន្តែ​មនុស្ស​គេច​មិន​ប្រើប្រាស់​វា​មិនបាន​

    ​ប្រសិនបើ​អ្នក​កំពុង​ប្រឈមមុខ​លើ​បញ្ហា​សុខភាព​ស្បែក ខាងក្រោម​នេះ​ជា​របស់​ដែល​អ្នក​គួរ​ចៀសវាង​ឱ្យ​ឆ្ងាយ​ដើម្បី​កុំឱ្យ​ស្បែក​រងគ្រោះ​ធ្ងន់​ថែមទៀត​។​

​    ​១. ទឹក Toner មាន​ជាតិ​អាល់កុល​៖ ដោយ​គេ​ដឹងថា​វា​ធ្វើឱ្យ​ស្បែក​ស្ងួត វា​ជាហេតុ​ធ្វើ​ស្បែក​កាន់តែ​ស្ដើង​និង​ឆាប់​ខូច​។​
​    ​២. ការ​ដុស​ស្បែក​ជាមួយនឹង​សំបក​វ៉ុល​ណាត់ ៖ សំបក​វា​គ្រើម​ជាហេតុ​អាចធ្វើ​ស្បែក​ស្ដើង​។​
​    ​៣. រោមចៀម ៖ ខោ​វ​អាវ​ដែល​បង្កើត​ពី​រោមចៀម អាចធ្វើឱ្យ​ស្បែក​រមាស់ និង​ឡើង​កន្ទួល​។ ហើយ​អាវ​ប្រភេទ​នេះ​មិនល្អ​សម្រាប់​ស្បែក​នោះទេ​។​
​    ​៤. ទឹក​ក្រអូប​បោក​ខោអាវ និង ក្រដាស​ជូន​ក្មេង ៖ ដោយសារ​ពួកវា​មាន​សារ​ធាតុគីមី ពួកវា​ភាគច្រើន​គឺ​ធ្វើឱ្យ​ស្បែក​រោល​ក្រហាយ​។​
​    ​៥. ម្ហូប​ហឺរ ៖ រាងកាយ​នឹង​ឡើង​សី​តុ​ណ្ហា​ភាព​នៅពេល​យើង​បរិភោគ​អាហារ​ហឺរ ដូច្នេះ​មនុស្ស​ងាយ​នឹងមាន​ស្បែក​ក្រហាយ​ភ្លាមៗ​។​
​    ​៦. ចំហាយ​ក្ដៅ ៖ កម្ដៅ​ក្ដៅ​អាចធ្វើឱ្យ​ស្បែក​រមាស់ កន្ទួល និង​ផ្សេងទៀត​។ អាកាសធាតុ​ក្ដៅ​ធ្វើឱ្យ​រន្ធ​ញើស​បើក​និង​ជំរុញ​ចលនា​ឈាម ដូច្នេះ​គួរ​ពិសា​ទឹក​ឱ្យ​ច្រើន​។​
​    ​៧. របប​អាហារ​មាន​ជាតិ​អំបិល​ច្រើន ៖ ការ​ហើម​កើតឡើង​នៅពេល​រាងកាយ​របស់​អ្នក​ទទួលទាន​អំបិល​ច្រើន ហើយ​ពេល​វា​កើតឡើង វា​នឹងធ្វើ​ស្បែក​របស់​អ្នក​ស្ងួត​។​
​    ​៨. សារធាតុ Petroleum ៖ សារធាតុ​នេះ​មាន​ក្នុង​ផលិតផល​រក្សា​សំណើម​ស្បែក​។​
​    ​៩. ទឹកអប់ ៖ ទឹកអប់​ផ្ទុក​គីមី​រាប់​តោន ដែល​ធ្វើឱ្យ​ស្បែក​រមាស់​។​
​    ​១០. សាប៊ូដុំ ៖ ទឹក​និង​ម្សៅ​សាប៊ូ​លាង​សម្អាត​ផលិតផល​សំណើម​ចេញពី​ស្បែក អាចធ្វើឱ្យ​ស្បែក​ស្ងួត​និង​ក្រហាយ​៕

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់