adverise with khmeread 0

បុគ្គលិក​បម្រើ​យន្តហោះ​ទើប​ឈប់​ពី​ការងារ​ឱ្យ​ដំបូន្មាន "​កុំ​ធ្វើ​រឿង​ទាំង ៧ នេះ​នៅលើ​យន្តហោះ​"! ចំណុច​ទី ៤ ប្រហែល​ទប់​អត់​ជាប់​ទេ​

    ​មាន​ដែល​ឆ្ងល់​ទេ​ថា រឿង​អ្វីខ្លះ​ដែល​យើង​មិនគួរ​ធ្វើ​នៅលើ​លើ​យន្តហោះ​?

​    ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម Reddit ឈ្មោះ "adrianne456" ទើបតែ​បាន​ឈប់​ពី​ការងារ​របស់​នាង​ជា​អ្នកបម្រើ​លើ​យន្តហោះ ហើយ​បាន​សម្រេចចិត្ត​ឆ្លើយ​នូវ​សំណួរ​ដ៏​សំខាន់​មួយចំនួន​ទាក់ទង​នឹង​ការហោះហើរ​។​

​    ​adrianne456 បានសរសេរថា នាង​បានធ្វើការ​ជាង​ពីរ​ឆ្នាំ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់​មួយ​ដែល​ទទួល​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​របស់​សហរដ្ឋអាមេរិក​ចំនួន​បី​។ នាង​ធ្វើការ​នៅលើ​យន្តហោះ​ដែលមាន​កៅអី ៨០ ជាមួយ​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់ទៀត និង​ពី​ឡុ​ត​ពីរ​នាក់​។ នាង​ទទួលបាន​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​នាង​បាន​ឈប់​ពី​ការងារ​ហើយ​។​

​    ​ខាងក្រោម​នេះ​គឺជា​រឿង​ទាំង ៧ ដែល​មិនគួរ​ធ្វើ​លើ​យន្តហោះ​ដែល adrianne456 បាន​លាតត្រដាង​។​

​    ​១. កុំ​អង្គុយ​កៅអី VIP (​ដរាបណា​អ្នកមាន​សំបុត្រ​)
​    ​បើ​ហ៊ាន​អង្គុយ​ទាំង​គ្មាន​សំបុត្រ VIP អ្នក​ច្បាស់​ជា​ខ្មាស់​គេ ពេល​ម្ចាស់​កៅអី​មកសុំ​កន្លែង​របស់គេ​វិញ​។​

​    ​២. កុំ​ផឹក​តែ​ឬ​កាហ្វេ​
​    ​ទឹកតែ និង​កាហ្វេ​លើ​យន្តហោះ​វា​មិនអាក្រក់​ពេក​នោះទេ ប៉ុន្តែ​តើ​អ្នក​គិតថា ធុង​ទឹក​ទាំងនោះ​ស្អាត​កម្រិតណា​?

​    ​៣. កុំ​ព្យាយាម​រួមភេទ​លើ​យន្តហោះ​
​    ​បុគ្គលិក​លើ​យន្តហោះ​អាច​មើលឃើញ​ពីអ្វី​ដែល​មនុស្ស​ទាំងអស់​កំពុង​ធ្វើ​លើ​យន្តហោះ​នៅ​ផ្នែក​ជាច្រើន​។​

​    ​៤. កុំ​បត់ជើងធំ​លើ​យន្តហោះ​
​    ​កុំ​បត់ជើងធំ ប៉ុន្តែ​បើ​ទ្រាំ​មិនបាន ដាច់ខាត​ត្រូវតែ​ជុះ អ្នក​ត្រូវ​ប្រាកដថា បិទទ្វារ​តូច​មួយ​នៅ​ពី​ក្រោយខ្នង​ឱ្យ​ជិត​សិន បើ​មិន​ចង់​ពក​ក្បាល​។​

​    ​៥. កុំ​ប្រើប្រាស់​បន្ទប់ទឹក​ពេល​រៀប​ឡើង​យន្តហោះ​
​    ​បើ​ខកពេល អ្នក​ច្បាស់​ជា​ត្រូវ​ឡើង​តាម​ច្រក​របស់​បុគ្គលិក​បម្រើ​យន្តហោះ​ជាមិនខាន​។​

​    ​៦. កុំ​ញ៉ាំ​អាហារ​ផ្ទាល់​នឹង​ថាស​របស់​យន្តហោះ​
​    ​ក្រុម​អាកាសយានិក​ពេលយប់​សម្អាត​យន្តហោះ ប៉ុន្តែ​ពួកគេ​កម្រ​សម្អាត​ថាស​ណាស់​។​

​    ​៧. កុំ​អង្គុយ​ក្រោយ​គេ ប្រសិនបើ​អ្នកខ្លាច​មាន​ចលាចល​អ្វីមួយ​កើតឡើង​
​    ​កុំ​ព្យាយាម​អង្គុយ​នៅ​កៅអី​ក្រោយ​គេ ត្រូវ​រក​កៅអី​កៀក​ខាងមុខ​យន្តហោះ​។ ចលាចល​តែង​ប្រែជា​អាក្រក់​ខ្លាំង​នៅ​ផ្នែក​ខាងក្រោយ​យន្តហោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់