adverise with khmeread  92297475 liverpool getty

ឆ្នាំនេះ​ជា​របស់ Liverpool? កូនក្រុម​របស់ Jurgen Klopp បន្ត​ស៊ុត​ឥត​ប្រណី​ខណៈ​ពួកគេ​យកឈ្នះ​លើ Watford ៦-១

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម Liverpool លោក Jurgen Klopp បាន​និយាយ​សម្រាល​ពី​ការ​ប្រជែង​យក​ជើងឯក ទោះបីជា​ក្រុម​របស់គាត់​បច្ចុប្បន្នកំពុង​ស្ថិតនៅលើ​កំពូល​តារាង​លី​ក​កំពូល​អង់គ្លេស Premier League ជា​លើកដំបូង​ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០១៤​។​

​    ​រយៈពេល​ពីរ​ឆ្នាំកន្លះ បន្ទាប់ពី​ហង្ស​ក្រហម​បានបញ្ចប់​ពីរ​ពិន្ទុ​តាម​ពីក្រោយ​ម្ចាស់​ជើងឯក​មេឃ​ខៀវ Manchester City ការប្រកួត​ទទួលលទ្ធផល ៦-១ ទៅលើ Watford កាលពី​យប់មិញ​នេះ បាន​ដឹក​ដៃ​ពួកគេ​ឱ្យ​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​លេខ ១ ដែលមាន​មួយ​ពិន្ទុ​លើ​តោ​ខៀវ Chelsea​។​

​    ​មេឃ​ខៀវ និង​កាំភ្លើង​ធំ Arsenal ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​បី និង​ទី​បួន ដែលមាន​ពិន្ទុ​ស្មើគ្នា​តាម​ពីក្រោយ​កំពូល​តារាង​ចំនួន​ពីរ​ពិន្ទុ​។​

​    ​ក្រោយ​បញ្ចប់​ការប្រកួត Klopp បាន​និយាយថា "​យើង​បានចាប់ផ្តើម​ប្រមូល​ពិន្ទុ ប៉ុន្តែ​យើង​ត្រូវការ​ទៅមុខ​ជាមួយនឹង​លទ្ធផល​បែបនេះ​។ បន្ទាប់មក​យើង​នឹង​ឃើញ​កន្លែង​ណា​ដែល​យើង​នឹង​អាច​បញ្ចប់​"​។​

​    ​ខាងក្រោម​នេះ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត​ដ៏ទៃទៀត​ក្នុង​ក្របខ័ណ្ឌ Premier League កាលពី​យប់មិញ​នេះ​!៕

 

adverise with khmeread

មតិយោបល់