adverise with khmeread  92300076 messi boot

Barcelona តាម​ពីក្រោយ Real Madrid ប្រកៀក​ប្រកិត បន្ទាប់ពី​វាយបក​យកឈ្នះ​វិញ​លើ​ម្ចាស់ Sevilla

    ​Luis Suarez បាន​ធានា​សុវត្ថិភាព​ដល់​អ្នកមាន​បុណ្យ Barcelona មិនឱ្យ​មាន​គ​ន្លាត​ពិន្ទុ​ឆ្ងាយ​ពេក​ពី​កំពូល​តារាង​អធិរាជ Real Madrid ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ដោយ​អាច​ស្វែងរក​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​តង់​ទី​ពីរ​ក្នុងជំនួប​ជាមួយ Sevilla កាលពី​យប់​ថ្ងៃអាទិត្យ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អុ​យ​រ៉ូ​ហ្គា​យ​រូបនេះ អាច​កែប្រែ​ស្ថានភាព​របស់​ក្រុម​ក្នុង​នាទី​៦១ ពី​ការបញ្ជូន​របស់ Lionel Messi សម្រាប់​គ្រាប់​បាល់​ទី ៩៥​របស់គាត់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ១១២​ប្រកួត​សម្រាប់​ក្លឹប​។​

​    ​Vitolo បានផ្តល់​ឱ្យ​ម្ចាស់ផ្ទះ Sevilla នូវ​ការ​នាំមុខ ពេលដែល​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ក្នុង​នាទី​១៥ មុនពេល​ដែល Messi អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​មកវិញ​ពី​គ្រាប់​បាល់​ស៊ុត​ពី​ចម្ងាយ​។​

​    ​Barcelona បច្ចុប្បន្ន​មាន​ពិន្ទុ​ចំនួន​២៥ ពី​ការប្រកួត​ចំនួន ១១​លើក ដែល​ស្ថិតនៅ​ពីក្រោយ​អធិរាជ​ស​ត្រឹមតែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ ខណៈដែល Sevilla អាច​រក្សា​ពិន្ទុ​របស់ខ្លួន​ត្រឹម ២១​ពិន្ទុ​ដដែល​ក្នុង​សប្តាហ៍​នេះ​។​

​    ​ខាងក្រោយ​នេះ​ជា​លទ្ធផល​បញ្ចប់​ការប្រកួត​ដទៃទៀត​ក្នុង​ក្របខ័ណ្ឌ La Liga កាលពី​យប់មិញ​នេះ​!៕

 

adverise with khmeread

មតិយោបល់