adverise with khmeread Unnamed %286%29

ស្រវឹង​បើករថយន្ត​បុក​បន្ត​គ្នា​៣​គ្រឿង​ស្ទះផ្លូវ​ដល់ក​!!! (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ស្រវឹងស្រា​ម្នាក់​បើករថយន្ត​ទំនើប​ជ្រុល​ទៅបុក​រថយន្ត​២​គ្រឿង​ទៀត​ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ខណៈពេលដែល​ផ្លូវ​កំពុងតែ​ស្ទះ បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍​យ៉ាងយូរ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោ៧​យប់​ថ្ងៃទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦ នៅលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

    ប្រភព​បា​ឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក​ Range  Rover​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-2575​។​ ចំណែក​រថយន្ត​រងគ្រោះ​ទាំងពីរ​ម៉ាក ទី​១ ម៉ាក ​RAV4​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2M-1875 រង​ការខូចខាត​បែក​កញ្ចក់​ក្រោយ​ និង​ផ្នែក​ខាងមុខ​ទាំងស្រុង និង​មួយគ្រឿង​ទៀត​ម៉ាក ​CRV​ ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ ភ្នំពេញ 2E-4147 រង​ការខូចខាត​ផ្នែក​ខាងមុខ។​

    សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ឱ្យដឹងថា មុនពេល​កើតហេតុ​នៅលើ​ស្ពាន​ជ្រោយចង្វារ​ថ្មី​កំពុងតែ​កកស្ទះ​ចរាចរណ៍ ស្រាប់តែ​គេ​ឃើញ​រថយន្ត​បង្ក​បើក​យ៉ាង​លឿន​ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​អញ្ចឹង។​

    ពេល​បើក​ដល់​លើ​ស្ពាន​ជ្រោយចង្វារ​ក៏​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ដែល​កំពុង​ជាប់​នៅលើ​ស្ពាន និង​បន្ត​ទៅបុក​មួយគ្រឿង​ទៀត​បន្ត​គ្នា​បណ្តាលឱ្យ​រង​ការខូចខាត​នៅលើ​ស្ពាន រឹតតែ​កកស្ទះ​ចរាចរណ៍​រាប់​ម៉ោង។​

    បន្ទាប់ពី​បុក​រថយន្ត​គេ​ឃើញ​ជនបង្ក​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​ស្រវឹង​ទូរស័ព្ទ​ហៅ​គ្នីគ្នា​២​រថយន្ត​ទៀត​មកជួយ​អន្តរាគមន៍ ហើយ​ថែមទាំង​ប្រើ​អាកប្បកិរិយា​ច្រងេងច្រងាង ឈ្លោះប្រកែក​គ្នា​ពេញ​លើ​ស្ពាន។​

    ក្រោយពេល​ឈ្លោះ​គ្នា​អស់​រយៈពេល​ជាង​២​ម៉ោង ទើបត្រូវ​គ្នា​ដោយ​ខាង​រថយន្ត​បង្ក​ចេញថ្លៃ​ខូចខាត​ចំនួន​ ៨០០ ​ដុល្លារ​ដល់​រថយន្តរ​ង​គ្រោះ​ទាំង​២​ដើម្បី​បញ្ចប់រឿង​នៅ​ហ្នឹង​កន្លែង​តែម្តង​។ តែ​អ្វីដែល​ឈឺក្បាល​គឺ​សមត្ថកិច្ច​ច្រើន​នាក់​ទៅ​សម្រួល​ចរាចរណ៍​ជិត​មួយ​ម៉ោង​ទើប​ផ្លូវ​បាន​ស្រឡះ៕​

 

adverise with khmeread

មតិយោបល់