adverise with khmeread Untitled 1

John Terry រត់​ទៅ​ឌុយ​បៃ​អាន​សៀវភៅ​របស់ Sir Alex Ferguson ក្រោយ Chelsea បំបាក់ Everton ៥-០

    ​ប្រិយមិត្ត​របស់​តោ​ខៀវ Chelsea បាន​គោរព John Terry ជា "​ប្រធាន​ក្រុម អ្នកដឹកនាំ និង​វីរបុរស​" របស់​ពួកគេ ប៉ុន្តែ​ឥឡូវ​លេច​ធ្លាយ​ថា តារាបាល់ទាត់​របស់​តោ​ខៀវ​រូបនេះ គឺ​នៅតែមាន​ចំណង់​ខ្លាំង​ក្នុងការ​សិក្សា​។​

​    ​តារាបាល់ទាត់​វ័យ ៣៥​ឆ្នាំ ដែល​ត្រូវបាន​ប្តូរ​ចូល​នៅ​ចុងការ​ប្រកួត​តង់​ទី​ពីរ​ក្នុង​ការប្រកួត​ទទួល​ជ័យជម្នះ ៥-០ ទៅលើ Everton របស់ Chelsea កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ភ្លាមៗ​បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ទៅកាន់​ទីក្រុង​ឌូ​បៃ ដើម្បី​បង្កើន​ពេលវេលា​របស់គាត់​បន្ថែម​ក្នុងការ​សំដិល​ថ្ងៃ អំឡុង​ព្រឹត្តិការណ៍​បាល់ទាត់​អន្តរជាតិ​។​

​    ​ខណៈដែល​គាត់​មិនត្រូវ​បាន​រា​ប់ប​ញ្ជូ​ល​ជាមួយនឹង​ក្រុមបាល់ទាត់​អន្តរជាតិ​អង់គ្លេស Terry មាន​ពេលវេលា​ជាច្រើន​ដើម្បី​អាន​សៀវភៅ​របស់ Sir Alex Ferguson ដែលមាន​ចំណងជើង​ថា "Leading" ហើយ​នេះ​ប្រហែលជា​គាត់​កំពុងមាន​គោលដៅ​ក្នុង​ការចាប់​តំណែង​ជា​គ្រូបង្វឹក​ក្នុង​ថ្ងៃ​អនាគត ជាមួយនឹង​ក្រុម Chelsea ជាទី​ស្រឡាញ់​របស់គាត់​ជាក់​ជាមិនខាន​។​

​    ​ខ្សែបម្រើ​កណ្តាល​រូបនេះ បាន​បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Instagram ជាមួយនឹង​រូបភាព​មួយ​សន្លឹក​របស់គាត់​កំពុង​សំដិល​ថ្ងៃ​ក្រោម​ពន្លឺព្រះអាទិត្យ ក្រោយ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ក្រុម​របស់លោក Antonio Conte ហក់​ចូលទៅក្នុង​កំពូល​តារាង Premier League ជាមួយនឹង​ពិន្ទុ​ចំនួន​២៥ ក្រោយ​ជ័យជម្នះ​យ៉ាង​គគ្រឹក​គ្រែង​របស់​ពួកគេ​។​

​    ​Terry បាន​សាទរ​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​ដោយ​សរសេរ​បញ្ជាក់ថា "​លទ្ធផល​ដ៏​ល្អឥតខ្ចោះ​មួយទៀត និង​ទម្រង់​លេង​ដ៏​អស្ចារ្យ​ពី​កូនក្រុម​យើងទាំងអស់គ្នា​កាលពី​យប់មិញ​។ លេង​បាល់​អស្ចារ្យ​មែនទែន ហើយ​ខ្សែការពារ​បាន​ប្រឹងប្រែង​ទប់​មិនឱ្យ​គូប្រកួត​ស៊ុត​ចូល​មួយ​ប្រកួត​ទៀតហើយ​។ ធ្វើ​បានល្អ @hazardeden_10 @marcosalonso28 , @diego.costa ,@_pedro17_ ។ ពិតជា​អស្ចារ្យ​ក្នុង​ទទួលបាន​ពេលវេលា​មួយចំនួន​សម្រាប់​ការប្រកួត​ថ្ងៃនេះ​។ រីករាយ​ថ្ងៃ​ឈប់សម្រាក​បាល់ទាត់​អន្តរជាតិ ហើយ​សូមឱ្យ​គ្រប់គ្នា​ត្រឡប់មកវិញ​ដោយ​គ្មាន​របួស​"៕

adverise with khmeread

មតិយោបល់