adverise with khmeread 1

រថយន្តបុក​ម៉ូតូ​ស្គូ​ប​ពី​ពេញទំហឹង​របួសធ្ងន់​ស្រាល​៣​នាក់​នៅ​វាលរេញ

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​០១​កើតឡើង នៅ​ថ្ងៃទី​០៦ ​វិច្ឆិកា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១៨-១០​នាទី ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨១-១៨២ ស្ថិតនៅ​ចំណុច​មុខ​ផ្សារ​វាលរេញ ក្នុងភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង​រថយន្ត​និង​ម៉ូតូ​របួសធ្ងន់​៣​នាក់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​០១​គ្រឿង​ម៉ាក​តូយ៉ូតា​កាមរី ពណ៌​ឈាមជ្រូក ពាក់​ផ្លាកលេខ ខ​-៨១២៧​ភព​២ បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ (​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​)។​

    លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្កូ​ប​ពី ពណ៌​ខៀវ គ្មាន​ស្លាកលេខ ក្នុងទិសដៅ​បញ្ច្រាស​គ្នា បើកបរ​ដោយ​ឈ្មោះ​ លី ហឺ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ​កម្មករ​រោងចក្រ​កាប់​គោ មាន​ទីលំនៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​២​នាក់​ទៀត​ទី១-​ឈ្មោះ សាន ស្រី​លីន ភេទ​ស្រី អាយុ ១៨ ឆ្នាំ​មុខរបរ​កម្មករ​មាន​ទី​លំនៅ​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រងរបួស​ធ្ងន់ ២-​ឈ្មោះ ខឿន សារ៉េត ភេទ​ស្រី អាយុ​៥៥​ឆ្នាំ​មុខរបរ​មេផ្ទះ​មាន​ទីលំនៅ​ដូច​អ្នក​ទី​១​រងរបួស​ធ្ងន់។​

    បច្ចុប្បន្ន​អ្នកបើកបរ​ម៉ូតូ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្នំពេញ រីឯ​អ្នករួមដំណើរ​ជាមួយ​ម៉ូតូ​សំរាក​ព្យាបាល​នៅ​គ្លី​និ​ច​វាលរេញ​។​ ចំណែក​យានយន្ត​ទាំង​២​រក្សាទុក​នៅ​ស្រុក​ព្រៃនប់ ដោះស្រាយ​ពេល​ក្រោយ៕


adverise with khmeread

មតិយោបល់