adverise with khmeread 111

លោកយាយ​អាយុ ១១០ ឆ្នាំ​និយាយថា​ប៊ីយែរ​៣​កំប៉ុង​ក្នុង​មួយថ្ងៃ​គឺជា​អា​ថ៍កំ​បាំង​ជួយ​ឱ្យ​អាយុ​វែង​

​    ​ចង់ដឹង​អា​ថ៍កំ​បាំង​ជួយ​ឱ្យ​រស់​ដល់​អាយុ ១១០ ឆ្នាំ​ទេ​? ផ្អែក​តាម​លោកយាយ​អាយុ ១០០ ប្លាយ ឈ្មោះ Agnes Fenton បានឱ្យដឹងថា គន្លឹះ​ជួយ​ឱ្យ​អាយុ​វែង​គឺ ស្រា​វី​ស្គី និង​ស្រា​បៀរ​...​ពិសេស​ស្រា​បៀរ Miller High Life​។  

​    ​ទម្លាប់​ពិសា​ស្រា​បៀរ​របស់​លោកយាយ Fenton បានចាប់ផ្តើម ៧០ ឆ្នាំ​កន្លងមកហើយ បន្ទាប់ពី​ជួប​បញ្ហា​សុខភាព​ទាក់ទង​នឹង​ការ​ដុះ​ដុំ​សាច់​រ៉ាំរ៉ៃ​មួយ​។ នៅពេល​វេជ្ជបណ្ឌិត​អនុញ្ញាតិ​ឱ្យ​គាត់​ចេញពី​មន្ទីរពេទ្យ លោកយាយ​បាន​មានប្រសាសន៍ថា លោកគ្រូ​ពេទ្យ​បានផ្តល់​ដំបូន្មាន​ដ៏​សំខាន់​ដល់​គាត់​ថា "Agnes អ្នក​ត្រូវតែ​ផឹកស្រា​បៀរ Miller High Lifes បី​កំប៉ុង​ក្នុង​មួយថ្ងៃ​"​។

​    ​លោកយាយ Fenton បានធ្វើ​តាម​ដំបូន្មាន​របស់លោក​វេជ្ជ​បណ្ឌិត​អស់​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ ហើយ​លោកយាយ​ថែមទាំង​លួច​បន្ថែម​ស្រា​វី​ស្គី​លាយ​ជាមួយ​ទៀតផង​។

​    ​យោងតាម​វេ​ប​សាយ Record ក្រុម​អ្នក​មើលថែ​មនុស្ស​ចាស់​ថ្មីៗ​នេះ​ទើបតែ​បាន​ដក​ស្រា​បៀរ​ចេញ​ទម្លាប់​ប្រចាំថ្ងៃ​របស់គាត់​ទេ ព្រោះ​គាត់​ទទួលទាន​អាហារ​តិច​ខ្លាំងណាស់​សព្វថ្ងៃនេះ​។

​    ​លោកយាយ​មកពី​ទីក្រុង Englewood រដ្ឋ New Jersey របស់​អាមេរិក​រូបនេះ​បាន​ឈានចូល​វ័យ ១១០ ឆ្នាំ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន (៩ មករា​) ដោយមាន​ចៅៗ​ជាង ៤០ នាក់​អបអរ​ខួប​របស់គាត់​។

​    ​លោកយាយ​បាន​ប្រាប់​វេ​ប​សាយ Record ថា "​នៅពេល​ខ្ញុំ​មាន​អាយុ ១០០ ខ្ញុំ​បាន​ទៅមុខ​កញ្ចក់​ដើម្បី​អរគុណ​ព្រះ​ដែល​ខ្ញុំ​នៅតែ​ស្ថិត​នៅទីនេះ​ដដែល​។ ហើយ​ខ្ញុំ​អរគុណ​ព្រះ​ជា​ម្ចាស់​រៀងរាល់​ព្រឹក  ព្រោះ​ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​វែង​មកដល់​ខ្ញុំ និង​ជីវិត​ដ៏​ល្អប្រសើរ​ដល់​ខ្ញុំ​។ ខ្ញុំ​គ្មានអ្វី​ត្រូវ​តវ៉ា​នោះទេ​"៕

adverise with khmeread
ប្រភព៖ Record

មតិយោបល់