adverise with khmeread Chelseas eden hazard celebrates scoring their fourth goal ballon dor main

Eden Hazard បង្ហាញ​មហិច្ឆតា​ក្លាយជា​កីឡាករ​កំពូល​ទាំង ៥ លើ​ពិភពលោក​

    ​ខណៈដែល​កំពុង​បង្ក​ព្យុះភ្លៀង​សាជាថ្មី Eden Hazard បានបញ្ជាក់​ពាក្យសម្តី​ដ៏​គួរឱ្យភ្ញាក់ផ្អើល ក្នុងការ​ក្លាយខ្លួន​ទៅជា​កីឡាករ​ម្នាក់​ក្នុងចំណោម​តារាបាល់ទាត់​ឆ្នើម​កំពូល​ទាំង​ប្រាំ​របស់​ពិភពលោក បន្ទាប់ពី​ត្រូវបាន​ខ្ទាត​ចេញពី​បញ្ជី​បេក្ខជន​ប្រជែង​ពាន​កីឡាករ​បាល់ទាត់​ឆ្នើម​របស់​ពិភពលោក Ballon d’Or ។​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​ស្លាប​របស់​តោ​ខៀវ Chelsea រូបនេះ បាន​បន្ត​សម្ញែង​ទម្រង់​លេង​ដ៏​ល្អ​របស់គាត់​ក្រោម​ការដឹកនាំ​របស់លោក Antonio Conte ជាមួយនឹង​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់​ក្នុង​លទ្ធផល​ជ័យជម្នះ​យ៉ាង​ងាយស្រួល ៥-០ ទៅលើ Everton កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុននេះ​។​

​    ​Hazard បាន​បញ្ជាក់ថា "​កាលពី​រដូវ​កាល​មុន ខ្ញុំ​ពិតជា​មិនល្អ​នោះឡើយ ដូច្នេះ​សម្រាប់​ខ្ញុំ វា​ពិតជា​ធម្មតា​ដែល​ខ្ញុំ​មិនបាន​ស្ថិតនៅក្នុង​បញ្ជី​។ ប៉ុន្តែ​ខ្ញុំ​ចង់​ត្រឡប់​ទៅកាន់​បញ្ជី​មួយ​នោះ​វិញ ហើយនឹង​ចាប់យក​អ្វី​គ្រប់យ៉ាង​ដើម្បី​ចូលទៅក្នុង​បញ្ជី​មួយ​នោះ ដែល​មិនមែន​ស្ថិតនៅក្នុង​កំពូល​តារាង​ទាំង ២៣​រូបនោះ​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​ស្ថិតនៅក្នុង​កំពូល​តារាង​ទាំង​ប្រាំ​។ ត្រឹមត្រូវ​ហើយ ខ្ញុំ​ចង់​ឈានដល់​កម្រិត​មួយ​នោះ​"៕

adverise with khmeread

មតិយោបល់