adverise with khmeread 1

រថយន្ត​កុងតឺន័រ​បើក​រេ​ចង្កូត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ខ្ទេច តែ​គ្មាន​អ្នករងរបួស ​(​មានវី​ដ​អូ​)

    ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលឱ្យ​រង​កា​រូ​ច​ខាត សំណាងល្អ​មិនមាន​នរណាម្នាក់​រងរ​បួស​នោះទេ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​៦ ​វិច្ឆិកា​ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​រោងចក្រ​ស៊ីឡាំង​ហួរ តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុងភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​កុងតឺន័រ មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន តាម​បណ្តោយ​ផ្លូវ​លេខ៣៧១ ​ទិសដៅ​ពី​លិចទៅ​កើត​។​ ពេលមកដល់​កន្លែងកើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​រង​ការខូចខាត ប៉ុន្តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​នរណាម្នាក់​នោះទេ។​

    ក្រោយមក​ភាគី​ទាំងសងខាង​ធ្វើការ​សម្របសម្រួល​គ្នា​មិនត្រូវ សមត្ថកិច្ច​ជំនាញ​វាស់វែង យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ៕

adverise with khmeread

មតិយោបល់