adverise with khmeread Untitled 1

ទីភ្នាក់ងារ​ស៊ើបអង្កេត​សម្ងាត់​អង់គ្លេស​ចេញ​សេចក្តី​ព្រមាន​អំពី​ការគំរាមកំហែង​នៃ​កំពូល​រថក្រោះ​របស់​រុស្ស៊ី​

    ​យោងតាម​ឯកសារ​លេច​ធ្លាយ​មួយ​ដែល​សារព័ត៌មាន The Telegraph របស់​ចក្រភព​អង់គ្លេស​បានឃើញ ឱ្យដឹងថា ទីភ្នាក់ងារ​សម្ងាត់​យោធា​អង់គ្លេស​បានចេញ​ផ្សាយ​ការព្រមាន​មួយ​អំពី​រថក្រោះ​ថ្មី​សន្លាង​ដែល​ប្រទេស​រុស្ស៊ី​កំពុង​អភិវឌ្ឍ​។​

​    ​របាយការណ៍​សង្ខេប​ផ្ទៃក្នុង​របស់​ក្រសួងការពារជាតិ​បាន​លើក​ចម្ងល់​ជុំវិញ​សមត្ថភាព​របស់​ចក្រភព​អង់គ្លេស ដើម្បី​ប្រឆាំងនឹង​ការគំរាមកំហែង​ពី​រថក្រោះ Armata របស់​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​។​

​    ​ក្រសួង​នេះ​ក៏​ចោទ​ជា​សំណួរ​ថា​តើ​ហេតុអ្វី​បានជា​រដ្ឋាភិបាល​អង់គ្លេស​គ្មាន​ផែនការ​អ្វី​ទាល់តែសោះ​សម្រាប់​ទប់ទល់​រថក្រោះ​គូស​ត្រូវអស់​រយៈពេល​ជិត ២០ ឆ្នាំ​មកនេះ​។​

​    ​ឯកសារ​ផ្ទៃ​ក្នុងនោះ ដែល​សរសេរ​ដោយ​មន្ត្រី​ស៊ើបការណ៍​កងទ័ព​ជាន់ខ្ពស់​ម្នាក់ បានសរសេរថា "​រថក្រោះ Armata តំណាងឱ្យ​ការផ្លាស់ប្តូរ​ថ្មី​សន្លាង​បំផុត​ក្នុង​ការចេញ​ម៉ូត​រថក្រោះ​នៅ​ពាក់កណ្តាល​ស​វត្សរ៍​កន្ល​ង​មកនេះ​"​។​

​    ​ឯកសារ​នោះបាន​បន្ថែមថា "​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល រថក្រោះ​នេះ​ច្បាស់​ជា​ធ្វើ​ឱ្យគេ​ចាប់អារម្មណ៍​ខ្លាំង​" ដែល​នេះ​បាន​នាំឱ្យមាន​សំណួរ​អំពី​បរាជ័យ​យុទ្ធសាស្ត្រ​ការពារជាតិ​បច្ចុប្បន្ន​របស់​អង់គ្លេស​ដើម្បី​រៀបចំ​គម្រោង​សម្រាប់​រថក្រោះ​ថ្មី​ដែល​អាច​ប្រជែង​ជាមួយ Armata​។​

​    ​គំរូ​រថក្រោះ Armata ត្រូវ​បានដាក់​បង្ហាញ​កាលពី​ឆ្នាំមុន​នៅ​ក្បួន​ដង្ហែ​ប្រចាំឆ្នាំ May Day ក្នុង​ទីក្រុង​ម៉ូស្គូ​។ បើ​យោងតាម​ឯកសារ​ខាងលើ​ឱ្យដឹងថា រថក្រោះ​នេះ​ឈានមុខ​គេ​ដាច់​ដោយសារតែ​ម៉ូត​សម្រប​នឹង​សណ្ឋាន​ដី ដែល​ធ្វើឱ្យ​វា​រងគ្រោះ​តិចតួច​បំផុត​ពី​ការបាញ់​ស្រោច​ពីស​ត្រូវ​៕

ប្រភព៖ Telegraph

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់