adverise with khmeread 1

ថៃ​បង្ហាញ​សាច់ដុំ​ការពារជាតិ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដ៏​សម្បើម​របស់ខ្លួន​

    ​ប្រភពព័ត៌មាន​ថៃ​និយាយថា ដោយបាន​ដំឡើង​អស់​រយៈពេល​ពីរ​ឆ្នាំ​ក្រោម​គោលនយោបាយ​ក្រសួងការពារជាតិ មជ្ឈមណ្ឌល​ប្រ​ឆាំ​សង្គ្រាម​តាម​អ៊ី​ន​ធឺ​ណេ​តរបស់​កង​ប្រដាប់អាវុធ​ថៃ មាន​សមត្ថភាព​ប្រឆាំង​ការគំរាមកំហែង​តាម​អ៊ី​ន​ធឺ​ណេ​ត​ពី​ក្នុង និង​ក្រៅប្រទេស​។​

​    ​ការិយាល័យ​កណ្តាល​នៃ​កង​ប្រដាប់អាវុធ​ថៃ (RTAFH) និង​កងកម្លាំងប្រដាប់អាវុធ​បី​ទៀត​ដំណើរការ​មជ្ឈមណ្ឌល​ប្រឆាំង​ការ​គំរាម​តាម​អ៊ី​ន​ធឺ​ណេ​តរបស់​ពួកគេ ជាមួយ​ផ្នែក​អ៊ី​ន​ធឺ​ណេ​តរបស់​កងទ័ព​ប្រើ​ជា​មជ្ឈមណ្ឌល​កណ្តាល​។​

​    ​ដោយមាន​ទីតាំងនៅ​ផ្លូវ Chaeng Watthana ក្នុង​ទីក្រុង​បាងកក ផ្នែក​អ៊ី​ន​ធឺ​ណេ​តរបស់​កងទ័ព​ត្រូវបាន​បំពាក់​ជាមួយ​អ្នកជំនាញ​យោធា​នៅក្នុង​ផ្នែក Cyberspace ដែល​បានទទួល​ការបណ្តុះបណ្តាល​ទាំង​ក្នុង និង​ក្រៅប្រទេស និង​បច្ចេកវិជ្ជា​ថ្មីៗ​។​

​    ​មេបញ្ជាការ​កងទ័ព លោក Chalermchai Sitthisart បាន​ទទូចថា មជ្ឈមណ្ឌល​ប្រឆាំង​សង្គ្រាម​តាម​អ៊ី​ន​ធឺ​ណេ​ត​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រឆាំងនឹង​ការកើនឡើង​ការគំរាមកំហែង​តាម​អ៊ី​ន​ធឺ​ណេ​ត​ដែល​ទាក់ទង​នឹង​ការ Hack និង​ការ​រាលដាល​ការយល់ច្រឡំ​នៃ​ពាក្យ​ចចាមអារ៉ាម និង​សុវត្ថិភាព​ជាតិ​៕

ប្រភព៖ បាងកកប៉ុស្ដិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់