adverise with khmeread Untitled 1

Floyd Mayweather អើត​ឡឺម​ក្នុងការ​ប្រកួត​របស់ Pacquiao ជាហេតុ​ធ្វើ​ឱ្យគេ​រំពឹងថា អ្នក​ទាំងពីរ​នឹង​ប្រកួត​គ្នា​ម្តងទៀត​នៅ​ថ្ងៃ​ណាមួយ​

    ​Floyd Mayweather បានបង្ហាញ​ខ្លួន​មិនគួរ​ឱ្យ​ជឿ​មួយ​ក្នុងការ​ប្រកួត​របស់ Manny Pacquiao ជាមួយ Jessie Vargas ហើយ​បាន​ត្រឡប់​ទៅវិញ​មុនពេល​បិទ​ការប្រកួត និង​មានការ​រំពឹងទុក​ជាច្រើន​ជុំវិញ​កីឡាករ​រូបនេះ​ថា​អាច​នឹង​ត្រឡប់មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ហ្វីលីពីន​រូបនេះ​នៅ​ថ្ងៃ​ណាមួយ​។​

​    ​នៅក្នុង​ការប្រកួត​នៅ Las Vegas គេ​មិនអាច​ហៅ Floyd ថា​ជា Mr Money ទេ ដោយសារ​វត្តមាន​របស់ Pacquiao ។ ប៉ុន្ដែ​រវាង​អ្នក​ទាំងពីរ​នៅតែមាន​សក្ដានុពល​សម្រាប់​ការប្រកួត​ជាមួយ​សងសឹក​នឹង​គ្នា ប្រសិនបើ Floyd ដែល​ចូលនិវត្តន៍​នោះ​ចេញមក​ស្នើសុំ​ធ្វើការ​ប្រកួត​ជាមួយនឹង Pacquiao ម្ដងទៀត​។​

​    ​ការប្រកួត​រវាង​អ្នក​ទាំង​កាលពី​ឆ្នាំ ២០១៥ រក​ចំណូល​ច្រើនជាង ៦០០ លាន​ដុល្លារ​តាម​រយៈពេល​ការផ្សាយ​តាម​ទូរទស្សន៍ ហើយ Floyd បាន​ប្រាក់​ពី​ការប្រកួត ២០០ លាន​ដុល្លារ និង Pacquiao ១២០ លាន​ដុល្លារ​។​

​    ​ថ្វីបើ​ការប្រកួត​រវាង​អ្នក​ទាំងពីរ​ក្នុងជំនួប​ចុងក្រោយ​ធ្វើឱ្យ​អ្នកទស្សនា​មានការ​ធុន​ទ្រាន់ ពួកគេ​នៅតែ​អាច​ប្រកួត​ឡើងវិញ​ជាមួយនឹង​គ្នា​ម្ដងទៀត​៕

adverise with khmeread

មតិយោបល់