adverise with khmeread 1

បុរស​ហុងកុង​ម្នាក់ ច្នៃ​ផ្ទះ​ចាស់ៗ​តូចៗ​ទៅជា​ផ្ទះជួល​ទំនើប​មាន​ច្រើន​បន្ទប់ សឹង​មិន​គួរឱ្យ​ជឿ​

​    ​បន្ទប់​ទំហំ​ប៉ុន​គ្រែ​ដេក​តូច​មួយ ដែល​ត្រូវការ​ប័ណ្ណ​ឈូ​ត​ដើម្បី​ចូល​បន្ទប់​បាន និង​មាន​ម៉ាស៊ីនត្រជាក់​ជាមួយ​ភ្លើងពណ៌​ខៀវ​ដ៏​ស្រទន់ គឺជា​បន្ទប់ដេក​ដូច​ក្តារ​មឈូស​លំដាប់​ផ្កាយ​ប្រាំ ដែល​ដាក់​សម្រាប់​ជួល​។​

​    ​ត្រឹមតែ​រយៈពេល ៣ ខែ សហគ្រិន Sandy Wong បាន​ជួល​ប្រអប់​យានអវកាស​ចំនួន ៥១ នៅ​អគារ​ចាស់ៗ​ចំនួន ៦ ក្នុង​ទីក្រុង​ហុងកុង ជាមួយ​ម​ហិ​ច្ឆិ​តា​របស់លោក​គឺ​ជួល​ប្រអប់​នេះ​ចំនួន ១.០០០ បន្ថែមទៀត​ក្នុង​រយៈពេល​មួយឆ្នាំ​ទៀត​។​

​    ​ប្រអប់​បន្ទប់​នេះ មានតម្លៃ​ជួល​សម្រាប់​ការ​ស្នាក់​រយៈពេល​មួយខែ​ចាប់ពី ២.៨០០ ទៅ ៤.៥០០ ដុល្លារ​ហុងកុង (៣៦០-៥៨០ ដុល្លារ​អាមេរិក​) ជាមួយ​អ្នក​ជួល​ទាំងអស់​ចែករំលែក​ផ្ទះបាយ បន្ទប់ទឹក និង​ទីធ្លា​ជាមួយគ្នា​។​

​    ​ប្រអប់​បន្ទប់​នេះ ដែល​ផលិតឡើង​នៅ​ទីក្រុង​ក្វាង​ចូ​វ មាន​ប្រវែង​ប្រហែល ២ ម៉ែត្រ និង​កម្ពស់ ១,១ ម៉ែត្រ​។ នៅក្នុង​បន្ទប់​មាន​ពូក ខ្នើយ គ្រែ​ដេក ភ្លើងពណ៌​ចំនួន​បី ព្រី​ភ្លើង​សម្រាប់​សាក​ថ្ម និង​បំពង់​ពន្លត់អគ្គីភ័យ​តូច​មួយ​។ អគារ​ទំហំ ៦៥ ម៉ែត្រការ៉េ​អាចដាក់​ប្រអប់​នេះ​បាន​ចំនួន ១០​។​

​    ​លោក Sandy Wong បាន​ប្រាប់​វេ​ប​សាយ SCMP ថា មូលហេតុ​ដែល​គាត់​បើក​កន្លែង​ជួល​សម្រាប់​ការ​ស្នាក់នៅ​បែបនេះ​គឺ​ដោយសារ​គាត់​ឃើញ​ប្រជាជន​នៅ​ហុងកុង​នៅផ្ទះ​ចែកគ្នា​ដេក​ប្រជ្រៀត​គ្នា អ៊ីចឹង​គាត់​ចង់​ផ្តល់ឱ្យ​អ្នក​ទាំងនោះ​នូវ​ទីធ្លា​ធំ​ជាង​មុន​។​

​    ​លោក Wong មាន​ភាព​ជឿជាក់ថា នឹង​កាក់កប​ខ្លាំង​ក្នុង​រយៈពេល ៣ ខែ​ទៀត​។ ដោយ​គាត់​បាន​បណ្តាក់ទុន​ក្នុង​ជំនួញ​នេះ​អស់ ៧០ ម៉ឺន​ដុល្លារ​ហុងកុង​ហើយ​នោះ លោក​បានទទួល​ប្រាក់ចំណេញ​ចំនួន ១២ ម៉ឺន​ដុល្លារ​ហុងកុង​ក្នុង​មួយខែ​ក្នុងនាម​ជា​ម្ចាស់​ដី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់