adverise with khmeread 1

រថយន្ត​ចំនួន​ ៤​ គ្រឿង​បុក​បន្ត​គ្នា ខណៈ​មេឃ​កំពុង​ភ្លៀងរលឹម​ស្រិចៗ​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​រថយន្ត​៤​គ្រឿង​បុក បន្ត​គ្នា ដោយសារតែ​រថយន្ត កូ​រ៉​ឡា​មួយគ្រឿង ព្យាយាម​រថយន្ត​ឆ្លងកាត់​ពីមុខ​ក៏ត្រូវ​រថយន្ត​កុងតឺន័រ​បុក​គូទ​អូស​ទៅបុក​រថយន្ត ហ្វ​ត​រ៉េ​ង​ជឺ និង​មាន​រថយន្ត​មួយគ្រឿង​ទៀត​មកពី​ក្រោយ​ស្របគ្នា​បុក​បន្ថែមទៀត ខណៈពេល​មេ​កំពុង​ធ្លាក់​ភ្លៀងរលឹម​ស្រិចៗ។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង១០ និង​៣០​នាទី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចំណុច ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប្រភព​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា ខណៈ​មេឃ​កំពុងតែ​រលឹម​ស្រិចៗ គេ​ឃើញ រថយន្ត​កូរ៉ូឡា​មួយគ្រឿង​ពាក់​ស្លាក​លេខ​កណ្តាល 2A-4043 បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​កើ​តទៅ​លិច តាមផ្លូវ​ជាតិ​លេខ​៤។​

    លុះ​មកដល់​ចំណុច​ភូមិ​អង្គ​កែវ រថយន្ត​កូរ៉ូឡា បាន​ព្យាយាម​វ៉ា​រថយន្ត​កុងតឺន័រ ផុត​ហួស​ទៅមុខ​បាន​បន្តិច​ក៏មាន​រថយន្ត​មួយគ្រឿង​ផ្សេងទៀត បើក​មកពី​មុខ​កំពុង​ឆ្លងផ្លូវ ជាហេតុ​ធ្វើឱ្យ​រថយន្ត​កូ​រ៉​ឡា បន្ថយល្បឿន ទើប​ធ្វើឱ្យ​រថយន្ត​កុងតឺន័រ​ដែល​កំពុងបើក​មកពី​ក្រោយ​ចាប់​ហ្វ្រាំង មិនទាន់ បាន​ជ្រុល​ទៅបុក​គូទ​របស់​រថយន្ត​កូរ៉ូឡា​ពេញទំហឹង បណ្តាលឱ្យ​អូស​រថយន្ត​ទៅបុក​ចំ​ពី​ចំហៀង​រថយន្ត ហ្វ​ត ខូ​ត​ខាត​បន្តិចបន្តួច ហើយ​រថយន្ត​កូរ៉ូឡា បាន​វិល​ក្បាល​១​ជុំ​ត្រឡប់ក្រោយ ក៏មាន​រថយន្ត ឡិច​ស៊ី RX300 ជ្រុល​មក បុក​បន្ថែម​បណ្តាលឱ្យ​រថយន្ត​កូ​រ៉​ឡា​ខ្ទេច​ទាំងមុខ​ខ្ទេច​ទាំងក្រោយ។​

    ចំណែក​រថយន្ត ឡិច​ស៊ី​ស​ខូ​ត​ខាត​ថ្ពាល់​ខាងឆ្វេង ដោយឡែក​រថយន្ត​កុងតឺន័រ អាង​ខ្លួន​ធំជាងគេ​មិន​ខូ​ត​ខាត​អ្វី បាន​បន្តដំណើរ រត់​បាត់​សល់​តែ​រថយន្ត​៣​គ្រឿង​នៅ​កន្លែង ជជែក​គ្នា​តឹងសរសៃក។​

    ក្រោយពេល​ឃើញ​ហេតុ ប៉ូលិស​បាន​ទៅ​សម្រួល​ចរាចរណ៍កុំ​ឱ្យ​កកស្ទះ និង​បាន​ទាក់ទង​ទៅ​ជំនាញ​មក​វាស់វែង តែ​ម្ចាស់​រថយន្ត​ទាំង​៣​បាន​សុំ​ចរចា​គ្នា​បន្តិច។ ​បន្ទាប់មក​ម្ចាស់​រថយន្ត ហ្វ​ត​ដោយ​គិតថា​ខ្លួន​គ្រាន់តែ​ឆ្កូត​ថ្នាំ​និង​កំពិត​បន្តិច និង​ដោយ​ឃើញ​រថយន្ត​កូរ៉ូឡា​ខូ​ត​ខាត​ច្រើនពេក​ទើប​មិនបាន​ទាមទារ​សំណង។ ​ចំណែក រថយន្ត ឡិច​ស៊ី​ស ត្រូវបាន​ខាង​រថយន្ត​កូរ៉ូឡា ចេញថ្លៃ​ជួសជុល​ឱ្យ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ៕​

 

adverise with khmeread

មតិយោបល់