adverise with khmeread Chife

ឃាត់បុរសម្នាក់ឆក់យកទូរស័ព្ទពីស្ត្រីជនជាតិចិនកំពុងដើរលេងក្នុងវត្ត

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌដូនពេញចាប់ខ្លួននៅថ្ងៃទី 29វិច្ឆិកាឆ្នាំ 2015 វេលាម៉ោង9និង45នាទី នៅចំណុចក្រោយវត្តឧណ្ណាលោមផ្លូវ154កែងផ្លូវលេខ13 ភូមិ2 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិចិនកំពុងដើរលេងកម្សាន្តក្នុងវត្តឧណ្ណាលោម។

ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យឈ្មោ:ជា សំណាង ភេទប្រុស  អាយុ27ឆ្នាំ ជនជាតិខ្មែរមុខរបរនិងស្នាក់នៅមិនពិតប្រាកដបានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីជនរង គ្រោះឈ្មោះ​ Wang Jing ភេទស្រី អាយុ 45ឆ្នាំ ជនជាតិចិន មុខរបរជាភ្ញៀវទេសចរណ៍ស្នាក់នៅផ្ទះសំណាក់សុភមង្គល បន្ទប់202ផ្ទះលេខ8Eoផ្លូវ51សង្កាត់ផ្សា រថ្មី1ខណ្ឌដូនពេញ ខណ:ពេលស្ត្រីរងគ្រោះកំពុងដើរលេងក្នុងវត្តឧណ្ណាលោមកម្សាន្តមានគ្នាបីនាក់(ជនរងគ្រោះនិងមិត្តភក្ត្រ័ប្រុសពីរនាក់)។

ទូរស័ព្ទចំនួនមួយគ្រឿង ម៉ាក Iphnoe6 plus ពណ៍ទឹកមាសត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនធ្វេីការសាកសួរនៅបុស្តិ៍ជ័យជំនះ រួចបញ្ជូនទៅខណ្ឌ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីនៃច្បាប់ ៕

adverise with khmeread

មតិយោបល់