adverise with khmeread 0

មនុស្ស​តិចតួច​ណាស់ដែ​ល​ដឹង​ពី​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​ឧស្ម័ន​បង្ហូរទឹកភ្នែក

    ​លោកអ្នក​ច្បាស់​ជា​បានឮ​ឧស្ម័ន​បង្ហូរទឹកភ្នែក​សឹងតែ​គ្រប់​សារព័ត៌មាន ពេលដែល​ប៉ូលិស​នៅ​ទីក្រុង Ferguson សហរដ្ឋអាមេរិក​បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែកងងឹត​ទីក្រុង​ដើម្បី​បំបែកហ្វូង​បាតុករ​។ ឧស្ម័ន​បង្ហូរទឹកភ្នែក​ដែល​ផ្ទុក​ជាតិគីមី​ត្រូវបាន​ប្រើ​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​១​រហូតដល់​បច្ចុប្បន្ន ក្នុង​បំណង​ផ្សេងៗ​ជាច្រើន រាប់​ចាប់ពី​បង្ក្រាបសត្រូវ​នៅ​សមរភូមិ​ជួរមុខ​រហូតដល់​ការបង្ក្រាប​បាតុករ​ក្នុងស្រុក​។ ប៉ុន្តែ​មនុស្ស​តិចតួច​ណាស់​បាន​ដឹង​ពី​ផលប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​ឧស្ម័ន​នេះ​។ 

​     ឧស្ម័ន​បង្ហូរទឹកភ្នែក​ផ្ទុក​ជាតិគីមី​មួយ​ឈ្មោះថា Lachrymator ដែល​ធ្វើឱ្យមាន​អារម្មណ៍​ឈឺចាប់​ខ្លាំង និង​ហូរ​ទឹកភ្នែក​ច្រើន​។ ជាតិគីមី​នេះ​ដើរតួ​ជា​ភ្នាក់ងារ​សរសៃប្រសាទ​មួយ​ប្រភេទ ដែល​បើក​រាល់ "​កន្លែង​ទទួល​ការឈឺចាប់​" ក្នុង​សរសៃប្រសាទ​។ ប៉ុន្តែ ឧស្ម័ន​នេះ​ក៏​ព​ន្លឿ​ន​ដល់​ការផលិត​ទឹកភ្នែក​ផងដែរ​។​

​    ​ប្រសិនបើ​មនុស្ស​ប៉ះ​ជាមួយ​ឧស្ម័ន​នេះ ពួកគេ​នឹងមាន​បញ្ហា​ដូច​ខាង​ជា​៖ កណ្តាស់ ក្អក ពិបាក​ដកដង្ហើម រលាក មាន​អារម្មណ៍​ឈឺចាប់​ខ្លាំង និង ហូរ​សំបោរ​។​

​    ​* ផលប៉ះពាល់​បង្កដោយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​៖
​    ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ធ្វើឱ្យ​ឈឺចាប់​ខ្លាំង​ក្នុង​ភ្នែក ជាហេតុ​ធ្វើឱ្យ​ហូរ​ទឹកភ្នែក​ច្រើន​។ វា​ក៏​ធ្វើឱ្យ​ណែន​ក្នុង​ទ្រូង និង​ថយចុះ​សមត្ថភាព​ទងសួត​។ អ្នក​ដែលមាន​អាកា​រៈ​ណែន​ទ្រូង​ខ្លាំង​ដោយសារ​ឧស្ម័ន​នេះ ងាយ​នឹងរង​របួស​ខ្លាំង​ក្នុង​រាងកាយ​។​
 
​    ​បើ​ត្រូវ​ឧស្ម័ន​នេះ​រឹតតែ​ច្រើន វា​នឹង​រឹតតែ​បង្ក​ផលប៉ះពាល់​គ្រោះថ្នាក់​ថែមទៀត​ដល់​រាងកាយ​។ វា​បង្ក​ឱ្យ​រលាក​ក្រពះ ក្អួត រកកល់​ចង់​ក្អួត និង​រាគរូស​។ 

​    ​* ផលប៉ះពាល់​យូរអង្វែង​នៃ​ការប៉ះពាល់​ឧស្ម័ន​បង្ហូរទឹកភ្នែក​៖
​    ​មនុស្ស​ដែល​ប៉ះ​ជាមួយ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ជួបប្រទះ​បញ្ហា​យូរអង្វែង​ដូចជា រលាក​ក្នុង​រាងកាយ ដែល​ត្រូវ​ប្រើពេល​រាប់​សប្តាហ៍​ឬ​រាប់​ខែ​ដើម្បី​ជាសះស្បើយ​ឡើងវិញ ហើយ​ជាតិគីមី​របស់​វា​ក៏​ធ្វើឱ្យ​រលាក​ស្បែក​ខាងក្រៅ​ធ្ងន់ធ្ងរ​ផងដែរ​៕

​ប្រភព​៖ Diply

adverise with khmeread

មតិយោបល់