ប្រសិនបើអ្នកមិនទាន់ស្គាល់រឿងរបស់លោក Derek Tsang អ្នកប្រហែលជាត្រូវស្គាល់ឱ្យហើយទៅ។
តារាសម្ដែងហុងកុងវ័យ ៣៦ ឆ្នាំ និងជាអ្នកដឹងនាំរឿងគឺជាកូនតារាកំប្លែងលោក Eric Tsang ដ៏ល្បីល្បាញ (អាម៉ាប់)។ ហើយលោក Derek ក៏មិនខុសអ្វីពីឪពុកខ្លួនដែល គាត់គឺជាតារាសម្ដែងបែបកំប្លែងក្នុងរឿងមួយចំនួនដោយក្នុងនោះមានដូចជារឿង Sex Duties Unit (2013), Naked Ambition 2 (2014) និង Robbery (2016)។
រូបភាពមួយរបស់តារាសម្ដែងជើងចាស់ Eric គាត់កំពុងបីកូនរបស់គាត់គឺជាលោក Derek ប៉ុន្ដែច្បាស់ជាឆ្ងល់ហើយថាមុខគាត់ពេលនេះប្រែប្រួលយ៉ាងណា។ ខាងក្រោមនេះគឺជារូបភាពដ៏ស្រស់សង្ហារបស់គាត់ក្នុងពេលបច្ចុប្បន្ននេះ៕
