adverise with khmeread 1

​យោធា​កូរ៉េខាងត្បូង​និយាយថា គីម​ជុង​អ៊ុន​អាច​បាញ់​រ៉ុក្កែត​ដាក់​កោះ Guam របស់​អាមេរិក នៅ​ថ្ងៃ​បោះឆ្នោត​ស្អែក​នេះ ជាពិសេស​បើ Donald Trump ជាប់ឆ្នោត​

​    ​យោងតាម​ប្រភព​យោធា​ប្រទេស​កូរ៉េខាងត្បូង​បាន​ទស្សន៍ទាយ​ថា គីម​ជុង​អ៊ុន​នឹង​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​មធ្យម​ខណៈ​សហរ​ដ្ឋ​អាមេរិក​នឹង​បោះឆ្នោត​នៅ​ថ្ងៃស្អែក​។​

​    ​រ៉ុក្កែត Musudan ឬក៏ BM-35 មាន​រយៈ​ចម្ងាយ ២.៩០០ គីឡូម៉ែត្រ ដែល​នេះ​អាច​បាញ់​ដល់​ដែនដី​អាមេរិក គឺ​កោះ Guam​។​

​    ​ប្រភព​យោធា​និយាយថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចង់​ផ្ញើ​សារ​ដ៏​ខ្លាំងក្លា​មួយ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​ថ្មី​។​

​    ​ទោះយ៉ាងណា លោក Donald Trump បាន​គំរាម​ទម្លាក់​គ្រាប់បែក​នុយ​ក្លេ​អែ​រលើ​អាណាចក្រ​ឯកោ​មួយ​នេះ ប្រសិនបើ​គាត់​ចូលកាន់​កាប់​តំណែង​។​

​    ​ប្រទេស​កូរ៉េខាងត្បូង​កំពុង​តាមដាន​ការ​ចល័ត​មី​ស៊ី​ល Musudan ដែល​បំពាក់​នៅលើ​ជើង​ទម្រ​ចល័ត នៅ​ភាគ​ខាងជើង​ព្រំដែន​របស់ខ្លួន​។​

​    ​កូរ៉េខាងត្បូង​បាន​រកឃើញ​មី​ស៊ី​ល Musudan នៅ​ខេត្ត Kusong ភាគ​ខាងជើង​ខេត្ត Pyongan ដែល​តំបន់​នេះ លោក​គីម​បានបង្ហាញ​សាច់ដុំ​របស់ខ្លួន​ដោយ​បាញ់ Musudan កាលពី​ខែ​មុន​។​

​    ​ប្រភព​យោធា​មួយ​បាន​និយាយថា "​ការរំពឹងទុក​នៃ​បាញ់​ដែល​នឹង​កើតឡើង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​កើតឡើង​ខណៈ​អ្នកជំនាញ​កូរ៉េខាងជើង​បាន​និយាយថា រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ហាក់​ចង់​ផ្ញើ​សារ​ដ៏​ខ្លាំងក្លា​មួយ​ទៅកាន់​ប្រធានាធិបតី​បន្ទាប់​"​។​

​    ​យន្តហោះ​ចម្បាំង​របស់​កងទ័ពអាកាស​អង់គ្លេស​កំពុង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដើម្បី​ត្រៀម​សម្រាប់​សង្គ្រាម​ដែល​នឹង​អាច​ផ្ទុះ​នៅពេល​ណាមួយ ជាមួយ​ការគំរាមកំហែង​របស់​លោក​គីម​ជុង​អ៊ុន​នាពេល​បច្ចុប្បន្ន​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់