adverise with khmeread Unnamed

ខំ​ទុកចិត្ត​ឱ្យមក​ធ្វើការ​ជាមួយ​...​បែរជា​ធ្វើ​ចោរ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៩​ និង៤៥​នាទី​យប់​បន្ទាប់ពី​បានធ្វើ​សកម្មភាព លួច​ម៉ូតូ​និង​អាយ​ផេ​ត កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល ១០ ព្រឹក នៅ​ចំណុច​ផ្ទះ​លេខ​៦ ផ្លូវ​២៣០ ក្រុមទី​១៧ ភូមិ​១១ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ គីម សុខ ហៅ សុខ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​ភូមិ​ចំបក់​ហែរ ឃុំ​ពួក​ ស្រុក​ពួក ​ខេត្តសៀមរាប។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ សូ សុង ភេទ​ប្រុស អាយុ​៥០ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មន្ត្រីប៉ូលិស​នៅ​នាយកដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​ក្រសួងមហាផ្ទៃ ស្នាក់​នៅផ្ទះ​លេខ​៦ ផ្លូវ​២៣០ ក្រុមទី​១៧ ភូមិ​១១ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។​

    សម្ភារៈ​បាត់បង់​មាន ម៉ូតូ​មួយគ្រឿង​ម៉ាក ​Honda Scoopy ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ.3065, ​អាយ​ផេ​ត Appal មួយគ្រឿង​ពណ៌​ប្រផេះ។ ​ចំណែក​វត្ថុតាង​ចាប់យក​មាន ទូរ​សព្ទ័​ដៃ​មួយគ្រឿង​ម៉ាក ​SamSung E1200T ពណ៌​ស ស៊ី​ម​លេខ ០៨៧ ៣៩៦៤៣៣ ចាប់យក​ពី​ជនសង្ស័យ។​

    ប៉ូលិស​បន្តថា រយៈកាល​កន្លងមក​ប្រពន្ធ​ជនរងគ្រោះ​មាន​មុខរបរ​បើកហាង សំអាងការ​យីហោ ប៉ៃលិន ធ្លាប់​ស្គាល់​ជាមួយ​ជនសង្ស័យ​ធ្វើជា​កម្មករ​លក់​បាយ​ហាង​នៅ​ម្ដុំ​ផ្សារ​នាគ​មាស ដោយ​ជនរងគ្រោះ​ធ្លាប់​កុំម៉ង់​បាយ​ហូប។​

    ក្រោយ​ជនសង្ស័យ​ឧស្សាហ៍​លើកបាយ​ឱ្យ​ជនរងគ្រោះ​ព្រោះ​ហាង​ក្បែរ​គ្នា ហើយ​បន្ទាប់មក​ជនសង្ស័យ​ក៏​ឈប់​ធ្វើការ​ទៅ​បាត់ទៅ។​

    លុះ​មកដល់​ថ្ងៃទី២៩ ​ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល៧ ​និង​៣០​នាទី ជនសង្ស័យ​បានមក​ហាង​សំអាងការ​របស់​ជនរ​ង​គ្រោះ ហើយ​សុំ​ប្រពន្ធ​ជនរងគ្រោះ​ធ្វើការ​ជា​កម្មករ​។​

    ដល់​ម៉ោង​ប្រហែល ១០ ព្រឹក​ឆ្លៀតពេល​ជនរងគ្រោះ និង​ប្រពន្ធ​មិន​នៅផ្ទះ ស្រាប់តែ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក ​Honda Scoopy ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ.3065 និង​អាយ​ផេ​ត​មួយគ្រឿង​ម៉ាក​​ Appal ពណ៌​ប្រផេះ​យក​គេចខ្លួន​ទៅ​បាត់។​

    រហូតដល់​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល៦ ​និង ៣០​នាទី​ល្ងាច ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​នៅ​ម្ដុំ​ស្ទឹងមានជ័យ ក៏​ឃាត់ខ្លួន​យកមក​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដើម​គរ ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្ដង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕
 

adverise with khmeread

មតិយោបល់