adverise with khmeread 1

West Ham បែកញើស​ជោគ​ពេល​កីឡាករ Dimitri Payet ទម្លាយ​ដំណឹង​ថា ខ្លួន​ត្រៀម​ចាកចេញ​គ្រប់ពេល

​    ​លោក Slaven Bilic នឹងត្រូវ​តម្រូវឱ្យមាន​កិច្ចចរចា​ផ្នែក​ឥណទាន​មួយ​ជាមួយនឹង Dimitri Payet បន្ទាប់ពី​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ បាន​បើក​ជំហរ​ទ្វារ​ក្នុង​ចាក​ចេញពី​ញញួរ​ធំ West Ham ។​

​    ​Payet បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ដ៏​សម្បើម​មួយ​ទៅលើ​ញញួរ​ធំ ដោយបាន​បដិសេធ​ក្នុងការ​បញ្ឈប់​លទ្ធភាព​នៃ​ការចាកចេញ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា​ខាងមុខនេះ​។​

​    ​ខ្សែបម្រើ​រូបនេះ​បានបញ្ជាក់​ទៅកាន់​ទូរទស្សន៍​បារាំង​ថា "​ចាកចេញ​ក្នុង​ខែមករា​? ខ្ញុំ​នឹង​សួរ​អំពី​សំណួរ​ផ្សេង​ឥឡូវនេះ ប៉ុន្តែ​ខ្ញុំ​មិនបាន​បិទទ្វារ​ទៅលើ​អ្វី​គ្រប់យ៉ាង​នោះឡើយ​។ រហូតដល់​ពេលនេះ ខ្ញុំ​តែងតែ​ជ្រើសរើស​ក្លឹប​របស់ខ្ញុំ អាស្រ័យ​លើក​គម្រោង​កីឡា​។ ខ្ញុំ​ធ្វើការ​តាមរបៀប​បែប​នោះ​។ រហូតដល់​ខ្ញុំ​អាច​លេង​នៅ​កម្រិត​ខ្ពស់​មួយ វា​នឹង​ជា​ករណី​ផ្សេង​។ ទៅ Paris Saint-Germain ឬក៏​ត្រឡប់​ទៅ Marseille? សម្រាប់​ខ្ញុំ​បច្ចុប្បន្ន ពួកគេ​មិនបាន​រត់​មករក​ខ្ញុំ​ឡើយ ដូច្នេះ​ខ្ញុំ​មិន​សួរ​ខ្លួនឯង​នោះទេ​"​។​

​    ​ប្រិយមិត្ត​មួយចំនួន​បាន​បែរខ្នង​ដាក់​កីឡាករ​អាយុ ២៩ ឆ្នាំ​រូបនេះ ខណៈដែល​ញញួរ​ធំ​បច្ចុប្បន្ន​ស្ថិតនៅលើ​ចំណាត់ថ្នាក់​ទី​បួន​រាប់​ពីក្រោម និង​មាន​មួយ​ពិន្ទុ​នៅ​ពីលើ​តំបន់​កាត់ចោល ក្រោយ​ចុង​សប្តាហ៍​ដែល​ពួកគេ​បានបញ្ចប់​ការប្រកួត​ត្រឹម​លទ្ធផល​ស្មើ​ក្នុង​ទឹកដី​ជាមួយ Stoke៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់