adverise with khmeread 14975924 1169457223141151 640926585 o

ប៉ូលិសចាប់បាន​ជនពាល​ចាប់រំលោភ​ក្មេងស្រី​អាយុ ​១៤ ​ឆ្នាំ​បាន​ហើយ

    កណ្តាល ៖ លោកស្នងការ​ខេត្តកណ្តាល​និយាយថា "គេច​មិន​ផុត​ឡើយ​... ចង់​រត់​ទៅដល់​ណា​ទៀ​តទៅ​ហ្ន៎​... ទីបំផុត​កម្ម​ដែល​បាន​ប្រព្រឹត្ត​បាន​អន្ទង ជនសង្ស័យ​ម្នាក់​ដែល​បាន​ចាប់រំលោភ​កុមារី​១៤​ឆ្នាំ ខណៈ​ពេល​ម្តាយ​ប្រើឱ្យ​ទៅ​ទិញ​ទឹក​សុទ្ធ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ​"។​

    លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានបញ្ជាក់​ខាងលើនេះ​បន្ទាប់ពី​ប៉ូលិស​ស្រុក​មុខកំពូល​បានការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន ជនសង្ស័យ ឈ្មោះ ឆុន សុខ​នៅ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ផ្ដៅ ឃុំ​រកា​កោង​ទី​១ ក្រោយពី​ធ្វើ​សកម្មភាព ចាប់រំលោភ​សេពសន្ថវៈ​លើ​កុមារី​រងគ្រោះ ឈ្មោះ​ យ​.​ស​.​ទ អាយុ​១៤​ឆ្នាំ​ (​អនីតិជន​) កាលពី​ថ្ងៃទី​៥ ​វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​៨​យប់​កន្លងទៅនេះ​ឡ​ចំណុច​ភូមិ​ព្រែក​ផ្ដៅ ​ឃុំ​រកា​កោង​ទី​១ រួចមក​ជនសង្ស័យ​បានគេច​ខ្លួន។​

    លោក​បន្តថា រហូតដល់​ថ្ងៃទី​០៦ វិច្ឆិកា ​២០១៦ វេលា​ម៉ោង៦ ​និង​៤១​នាទី ​​ទើបត្រូវ​បាន សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាលរ​ការ​កោង​ទី​១ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ក្នុងផ្ទះ​ឈ្មោះ ​សយ មករា ភូមិ​ព្រែក​ផ្ដៅ​ ឃុំ​រកា​កោង​ទី​១ បញ្ជូនមក​ប៉ុស្តិ៍​រដ្ឋបាល​ធ្វើការ​សាកសួរ​។​

    បើតាម​ចម្លើយ​របស់ ជនសង្ស័យ ខាងលើ បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់រំលោភ​ជន រងគ្រោះ​ចំនួន​៣​ដង​ពិតប្រាកដ​មែន​។ ក្រោម​ពេល​សាកសួរ​រួចរាល់ សមត្ថកិច្ច​យើង​បាន​កសាង​សំណុំ​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់