adverise with khmeread 1

ប៉ូលិស​ខេត្តកំពង់ឆ្នាំង​វ៉ៃខ្នោះ​ជនសង្ស័យ​ ៤ នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

    កំពង់ឆ្នាំង ៖ ប៉ូលិស​ខេត្តកំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ​៤ ​នាក់​ក្នុង​ ២ ​ករណី​ផ្សេងគ្នា​ពាក់ព័ន្ធ​លក់ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​កាលពី​ម្សិលមិញ ហើយនឹង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ។​

    ១- ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ សឿន រ៉ា​ឌី ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កោះ​ សង្កាត់​ផ្សារឆ្នាំង ពីបទ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​អ​តី​ត សាលារៀន​ចិន ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ​កាលពី​យប់​ថ្ងៃទី​៥​ ឈានចូល​ថ្ងៃទី​៦ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១២​ និង​៣០​នាទី។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​វត្ថុតាង​សម្ភារៈ​និង​ឧបករណ៍​ជក់​មួយចំនួន​។​

    ២- នៅ​ថ្ងៃទី​៦ ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១២​ព្រឹក​កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ កម្លាំង​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​បាន​បង្ក្រាប​បទ​ល្មើ​ស​ជាក់ស្ដែង​មួយ​ករណី ជួញដូរ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ចារ​ថ្មី ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​។​

    ជនសង្ស័យ​ឈ្មោះ​ លឹម សារ៉ាត់ ​ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​, ​ឈ្មោះ​ ឌី ណូ​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​និង​ឈ្មោះ ​គ្រី​យ៉ា ស្នា​វី ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ពួកគេ​ស្នាក់នៅ​ភូមិ​ចារ​ថ្មី ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។​

    ដកហូត​វត្ថុតាង​រួមមាន​ថ្នាំញៀន ​(ice) ​ចំនួន​០៤​ថង់ ទំងន់០,៣៩g ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​និង​សម្ភារៈ​ប្រើ​ប្រាស់​មួយចំនួន​។​

    ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​នា​ថ្ងៃ​ចន្ទ​នេះ៕

adverise with khmeread

មតិយោបល់