adverise with khmeread  mg 2586

បុគ្គលិក​ស្ម័គ្រចិត្ត​មកពី​ក្រុមហ៊ុន​សាម​សុង​ចុះមក​បង្រៀន​សិស្សានុសិស្ស និង​ចែក​អំណោយ​នៅ​វិទ្យាល័យ​ហ៊ុនសែន​បូរី ១00 ខ្នង

    ​បន្ទាប់ពី​ក្រុមហ៊ុន​សាម​សុង​បានរៀបចំ​កម្មវិធី ‘Samsung Love and Care’ ដែលជា​កម្មវិធី​ស្ម័គ្រចិត្ត​ប្រចាំឆ្នាំ​របស់​បុគ្គលិក​សាម​សុង​ដ៏​អស្ចារ្យ​ដើម្បី​ដោះស្រាយ​គម្លាត​នៃ​ការអប់រំ និង​បញ្ហា​សង្គម​ក្នុង​ប្រទេស​កម្ពុជា សាម​សុង​ក៏​នៅ​បន្ដ​បង្កើត​ការផ្លាស់ប្តូរ​វិជ្ជមាន​ក្នុង​សហគមន៍​កម្ពុជា​តាមរ​យៈ​កម្មវិធី​ស្ម័គ្រចិត្ត​របស់​បុគ្គលិក​សា​ម​សុង​មួយទៀត ដែល​ធ្វើ​ទ្បើង​នៅឯ​វិទ្យាល័យ​ហ៊ុនសែន​បូរី​ ១០០ ​ខ្នង​។​

​    ​កម្មវិធី​នេះ​មាន​រយៈពេល ចាប់ពី​ថ្ងៃទី ២៩ ខែតុលា ដល់​ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១៦ ដោយមាន​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង​ចំនួន ២៦ នាក់​មកពី​ប្រទេស​កូរ៉េ  ចុះមក​សួរសុខទុក្ខ និង​បង្រៀន​ដល់​សិស្សានុសិស្ស​ចំនួន ៣០០ នាក់​ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ហ៊ុនសែន​បូរី ១០០ ​ខ្នង​។​

​    ​បុគ្គលិក​ស្ម័គ្រចិត្ត​របស់​សាម​សុង​ទាំងអស់ បាន​បង្រៀន​ឲ្យ​សិស្សានុសិស្ស​ទាំងអស់​យល់​ដឹង​អំពី​​ការអប់រំ​ផ្នែក​វិទ្យាសាស្ត្រ និង​ចេះ​ប្រើប្រាស់​កម្មវិធី Microsoft Office ក្នុង​​ការ​វាយ​អត្ថបទ រៀបចំ​គម្រោង និង​ឌី​ហ្សា​ញ ជាដើម​។​ល​។ ម្យ៉ាងទៀត អ្នកស្ម័គ្រចិត្ត​ទាំងអស់​ក៏បាន​ជួយ​តុបតែង​លំអ​ដោយ​លាប​ពណ៌​ទាំង​ក្នុង និង​ក្រៅ​សាលា​ផងដែរ​។​

​    ​អ្វីដែល​អស្ចារ្យ​នោះ​គឺ ក្រុមហ៊ុន​សាម​សុង​ក៏បាន​សាងសង់​មជ្ឈមណ្ឌល​ព័ត៌មានវិទ្យា​មួយ​នៅក្នុង​សាលារៀន​ដើម្បី​ផ្តល់នូវ​ការអប់រំ​ផ្នែក​ព័ត៌មានវិទ្យា​ទៅដល់​សិស្សានុសិស្ស​ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង ហើយ​ព្រមទាំង​ជួយ​ផ្គត់ផ្គង់​នូវ​គ្រឿង​ប​ចេ្ច​ក​វិទ្យា សម្រាប់​ប្រើប្រាស់​ក្នុង​ថ្នាក់រៀន​ដែល​រួមមាន​ដូចជា កុំព្យូទ័រ​យួរដៃ​សាម​សុង ៣០ គ្រឿង ឧបករណ៍​បញ្ចាំង​រូបភាព និង​សម្ភារៈ​ផ្សេងៗ​ទៀត សម្រាប់​ទ្រទ្រង់​វិស័យ​ព័ត៌មានវិទ្យា​នៅក្នុង​សាលារៀន​។​

​    ​នៅក្នុង​ឱកាស​ពិសេស​នេះ លោក Seungho Choi ដែលជា​អគ្គនាយក នៃ​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក ប្រចាំ​ប្រទេស​កម្ពុជា​-​ទ្បា​វ បាន​មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន​សាម​សុង យើង​តែងតែ​ប្តេជ្ញាចិត្ត​ថា​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​បង្កើត​សមិទ្ធផល​អាជីវកម្ម និង​រួមចំណែក​ជាមួយនឹង​សហគមន៍​។ យើង​ជឿជាក់ថា​បច្ចេកវិទ្យា​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​វិស័យ​អប់រំ ដែល​អាចជួយ​ពង្រឹង​ដល់​សមត្ថភាព និង​ចំណេះដឹង​របស់​យុវជន​។ ហើយ​សម្រាប់​បុគ្គលិក​របស់​យើង នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​ក្នុងការ​ចូលរួមចំណែក​ជាមួយនឹង​សហគមន៍​ក្នុងប្រទេស​កម្ពុជា​។​»

​    ​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd

​    ​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់ ទីកន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍​ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ​ដែល​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ LED​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ សូម​ចូល​មើល​គេហទំព័រ news.samsung.com/global​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់