adverise with khmeread 1

មន្ត្រី​មន្ទីរ​ទេសចរ​ណ៌​ដឹកនាំ​អាជីវករ​លក់​នៅ​ឆ្នេរ​អូរ​ឈើទាល​សម្អាត​បរិស្ថាន​

    ព្រះសីហនុ ៖ នា​ព្រឹក​ថ្ងៃទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​បើក​ការប្រជុំ​អាជីវករ​លក់ដូរ​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល​ពាក់ព័ន្ធ​និង​បរិស្ថាន​ឆ្នេរ​នា​ព្រឹក​ថ្ងៃទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ដើម្បី​ឈានទៅ​បុណ្យ​សមុទ្រ​នាពេលខាងមុខ។​

    ក្រោយពី​កិច្ចបរជុំ​អាជីវករ​លក់ដូរ​នៅ​តំបន់ឆ្នេរ​អូរ​ឈើទាល​ទាំងអស់​ប្រមាណ​ជាង​៣០​នាក់​បាន​ចូលរួម​សម្អាត​បរិស្ថាន​ឆ្នេរ​ខាងលើ​ដោយ​ក្តីរំភើប​សប្បាយរីករាយ​ដោយ​ផ្តោតទៅលើ​បរិស្ថាន​ឆ្នេរ​ស្រស់ សោ​ភណ្ឌ​ភាព​ស្អាត មាន​ក្តីសង្ឃឹម​ក្នុង​ជីវិត​។​

    អាជីវករ​ម្នាក់​ក្នុងចំណោម​អាជីវករ​លក់ដូរ​នៅ​តំបន់​សមុទ្រ​ខាងលើ​បាន​លើកឡើងថា ហាង​របស់គាត់​មាន​យីហោ​៧៧៧​និង​ហាង​មួយទៀត​នៅ​ជិត​ហាង​របស់លោក​មាន​យីហោ​៨៨៨ ជានិច្ចកាល​រៀងរាល់ថ្ងៃ​ពួកគាត់​តែងតែ​នាំគ្នា​សម្អាត​ឆ្នេរ​មុខ​ហាង​របស់គាត់ ឱ្យបាន​ស្អាត​ជាប្រចាំ​ដើម្បី​រក្សា​ឱ្យ​បាន​នូវ​បរ​ស្ថាន​ល្អ​និង​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​លេង​ដោយ​ក្តី​រី​រាយ​។​

    ជា​ចុងក្រោយ​លោ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​លក់ដូរ​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​អូរ​ឈើ​ទា​ចូលរួម​សំអាត​បរិស្ថាន​ឆ្នេរ​ឲ្យ​បានជា​ប្រចាំ​ផងដែរ​៕

adverise with khmeread

មតិយោបល់