adverise with khmeread 568d71d01f0000c000e9d213

Nokia បុរាណ​ដែល​គេ​ផ្អើល​ថា​ជា​ទូរស័ព្ទ​មនុស្ស​ភព​ផ្កាយ​តាមពិត​ជា​ពុ​ម្ភ​ដីឥដ្ឋ​គេ​ធ្វើ​លេង​ក្នុង​ឆ្នាំ ២០១២ សោះ​!

    ​កាលពី​ខែធ្នូ​កន្លងមកនេះ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​អំពី​ការរកឃើញ​របស់បុរាណ​មួយ​អាយុកាល​ប្រហែល ៨០០ ឆ្នាំ​ដែល​គេ​សង្ស័យថា​ជា​ទូរស័ព្ទ​របស់​មនុស្ស​ភព​ផ្កាយ​ភ្លេច​នៅលើ​ផែនដី​។

​    ​ក៏ប៉ុន្តែ​ការពិត​នៅ​ពី​ក្រោយខ្នង​វត្ថុ​ដ៏​ចម្រូងចម្រាស​នេះ​គឺ​គ្រាន់តែ​ជា​ពុ​ម្ភ​ដីឥដ្ឋ​ធ្វើឡើង​ក្នុង​ឆ្នាំ ២០១២ ដោយ​ជាងចម្លាក់​ជនជាតិ​អាល្លឺម៉ង់​លោក Karl Weingärtner ដើម្បីឱ្យ​មើលទៅ​ដូច​វត្ថុ​បុរាណ​តែប៉ុណ្ណោះ​។

​    ​លោក Weingärtner ដែល​លក់​វត្ថុ​នានា​នៅលើ​អន​ឡាញ បាន​បង្ហោះ​រូបភាព​ចម្លាក់​របស់គាត់​នៅលើ Facebook ទី​ដែល​គ្រប់គ្នា​ហៅ​វា​ថា "BabyloNokia"​។ គាត់​មិន​បានដឹង​ទាល់តែសោះ​ថា​ហេតុអ្វី​បានជា​វេ​ប​សាយ​សឹង​មួយ​ពិភពលោក​នាំគ្នា​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ដូច្នេះ​។ ហើយ​លោក​បាន​សម្តែង​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ​រឿងនេះ​។

​     លោក​បាន​ប្រាប់​វេ​ប​សាយ HuffPost ថា "​រូបភាព​នេះ​ត្រូវគេ​យកទៅ​ប្រើ​ដោយ​មិនឱ្យ​ខ្ញុំ​ដឹង និង​មាន​បានទទួល​ការអនុញ្ញាត​ពី​ខ្ញុំ​សោះ​។ វា​មិនមែនជា​អ្វីដែល​ខ្ញុំ​ចង់បាន​នោះទេ​។ ខ្ញុំ​មិន​ជឿ UFO ស្អី​នោះទេ ហើយ​ខ្ញុំ​ក៏​មិន​ជឿ​មនុស្ស​ភព​ក្រៅ​ស្អី​នោះដែរ​"​។​

​     រឿងរ៉ាវ​មួយ​នេះ​បាន​ផ្ទុះឡើង​នៅ​ថ្ងៃទី ២១ ខែធ្នូ នៅលើ​វេ​ប​សាយ Conspiracy Club ក្រោម​ចំណងជើង​ថា "​ទូរ​ស័ព​អាយុ ៨០០ ឆ្នាំ​ត្រូវបាន​រកឃើញ​ក្នុងប្រទេស​អូស្ត្រាលី​? តោះ​នាំគ្នា​ឆែក​មើល​ទាំងអស់គ្នា​"​។

​    ​បន្ទាប់ពី​នោះមក​វេ​ប​សាយ​ទូទាំង​ពិភពលោក​នាំគ្នា​ផ្អើល​យកមក​ផ្សព្វផ្សាយ​តៗ​គ្នា​យ៉ាង​ផុសផុល​៕

adverise with khmeread
ប្រភព៖ HuffPost

មតិយោបល់