adverise with khmeread Taylor 1

Taylor Swift ជ្រើសរើសឈុតរ៉ូបបញ្ចេញក្បាលពោះ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមមានផ្ទៃពោះ

          តារាចម្រៀងប៉ប់ Taylor Swift បាន​បញ្ចេញ​សាច់ក្បាល​ពោះ​កណ្តាល​វាល​ក្នុង​ឈុត​ឆែក​លើ​ឆែក​ក្រោម ខណៈ​នាង​វិលត្រឡប់​មក​កាន់វេទិកា​ CMAs កាល​ពី​យប់​ថ្ងៃពុធ​ បន្ទាប់ពី​បដិសេធ​ថា នាង​គ្មាន​ផ្ទែពោះទេ។

          តារា​ចម្រៀងម្ចាស់បទ “Shake It Off” បាន​ធ្វើ​ឲ្យ​មាន​ការភ្ញាក់ផ្អើល​ ខណៈ​នាង​ឡើង​មក​ប្រគល់ពាន​ Entertainer of the Year ក្នុង​ឈុត​រ៉ូប​ពណ៌ខ្មៅ​​និង​ឆែក​ចំកណ្តាលក្បាល​ពោះ​ពេញទំហឹងតែម្តង។

          Taylor បាន​និយាយថា “​វាមានរយៈ​ពេល​ជិត​១៣​ឆ្នាំ​មក​ហើយចាប់តាំង​ពី​ខ្ញុំ​មក​ដល់ Nashville ដើម្បី​ក្លាយជា​អ្នក​និពន្ធបទចម្រៀងនិង​ថតបទចម្រៀង​ហើយ​ខ្ញុំរៀន​សូត្រ​បាន​ច្រើន​ថា តើ​វាមាន​ន័យ​យ៉ាងណា​ចំពោះ​តារា​ចម្រៀងម្នាក់​”។

          នាង​បាន​បង្ហាញក្បាលពោះ​រាបស្មើ​ បន្ទាប់ពី​រិះគន់​តបចំពោះ​ការលើក​ឡើង​​ថា នាងកំពុង​មាន​កូនជាលើក​ដំបូង។ ទស្សនាវដ្តីអាមេរិក​មួយ​បាន​ចេញ​ផ្សាយ​ ហើយ​អះអាងថា តារាចម្រៀង​វ័យ​២​៦​ឆ្នាំ​រូបនេះ​មាន​ផ្ទែពោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់