adverise with khmeread 1

ឃាត់ខ្លួនអ្នកលេងសា​ម៉ូ​រ៉ៃ ​៨​ នាក់​ដេញវាយតប់​គ្នា​ បញ្ជូន​ទៅកាន់​តុលាការខេត្ត​ព្រះសីហនុ

    ព្រះសីហនុ ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ដែល​បើក​ការវាយប្រហា​គ្នា​ទៅវិញទៅមក ចំនួន​៨​នាក់​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​០៦ ​ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ដែល​បើក​ការវាយប្រហា​ន​ចំនួន​៨​នាក់​លើ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៤ ​ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅ​ថ្មីៗ​នេះ​នៅ​ចំណុច​ក្រុម​១៦ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

    មន្ត្រី​បន្តថា ជនសង្ស័យ​មានឈ្មោះ ១-​ឈ្មោះ ខាន់ សុ​កែវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ បើក​ម៉ូតូ​ទឹក​, ២-​ឈ្មោះ ងែ​ត ប្រាក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​មុខរបរ បើក​ម៉ូតូ​ទឹក​, ៣-​ឈ្មោះ ហៀ​ង លី​ហួរ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​មុខរបរ បើក​ម៉ូតូ​ទឹក​, ៤-​ឈ្មោះ វ៉ា​ត់ ងៀង ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​​មុខរបរ បើក​ម៉ូតូ​ទឹក​, ៥-​ឈ្មោះ ខួច ម៉េង លាង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ មុខរបរ បើក​ម៉ូតូ​ទឹក​, ៦-​ឈ្មោះ ស៊ុំ វ​ណ្ណី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ បើក​ម៉ូតូ​ទឹក​, ៧-​ឈ្មោះ ងី​ម ចាន់ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ មុខរបរ បើក​ម៉ូតូ​ទឹក​ និង​៨-​ឈ្មោះ លីម ភ័ក្រ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ បើក​ម៉ូតូ​ទឹក​។ ​ពួកគេ​
​មាន​ទីលំនៅ​ក្រុម​១៦​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

    គួរ​រំលឹក​ផងដែរ​ថា ក្រុម​នេះ​កន្លងមក​តែងតែ​បង្កជម្លោះ​គ្នា​ទៅវិញទៅមក​និង​ប្រើ​ដាវ​សា​ម៉ូ​រ៉ៃ​គំរាម​គ្នា​ទៅវិញទៅមក​ធ្វើ​ឱ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ក្នុង​ក្រុងព្រះសីហនុ​ក្រុង​ទេសចរណ៍​ផងដែរ​៕

 

adverise with khmeread

មតិយោបល់