adverise with khmeread Untitled 1

Dong nhi ជាប់​ជា​តារាចម្រៀង​ល្អ​ដាច់​គេ​ប្រចាំ​អាស៊ីអាគ្នេយ៍​នៃ​កម្មវិធី MTV Europe Music Awards 2016

    ​តារាចម្រៀង​ល្បី​ប្រចាំ​ប្រទេស​វៀតណាម​នាង Dong Nhi បានឈ្នះ​ពាន់រង្វាន់ តារាចម្រៀង​ល្អ​ដាច់​គេ​ប្រចាំ​អាស៊ីអាគ្នេយ៍ (Best Southeast Asian Act) នៅក្នុង​កម្មវិធី MTV Europe Music Awards 2016 កាលពី​ថ្ងៃអាទិត្យ​។​

​    ​នាង Dong nhi ជា​តារាចម្រៀង​តំណាង​ប្រទេស​វៀតណាម ដែល​ក្នុងនោះ​មាន​គូប្រជែង ៦ នាក់​ទៀត​មកពី​ប្រទេស​ដូចជា​ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ថៃ​។​

​    ​ការប្រកាស​នោះបាន​ចេញផ្សាយ​នៅលើ​ទូរទស្សន៍ MTV Asia នៅ​ម៉ោង ១០ យប់​ថ្ងៃអាទិត្យ ដែលមាន​រយៈពេល ៤ ម៉ោង​ផ្សាយ​ផ្ទាល់​ពី​ទីក្រុង Rotterdam ប្រទេស Netherlands ត្រូវ​នឹង​ព្រឹក​ទៀត​ភ្លឺ​នៅ​ប្រទេស​វៀតណាម​។​

​    ​នាង Dong Nhi បាន​ក្លាយជា​អ្នកឈ្នះ​ជា​លើកដំបូង​របស់​វៀតណាម ដោយសារ​តារាចម្រៀង​រូបនេះ​ច្រៀង​បទ My Tam និង Son Tung M-TP ដោយមាន​ការបោះឆ្នោត​ជាប់​ក្នុង​តារាង​កំពូល Southeast Asian ក្នុង​ឆ្នាំ ២០១៣ និង ២០១៥​។​

​    ​ដោយ​ភាព​សកម្ម​របស់​នាង​ចាប់តាំងពី​ឆ្នាំ ២០០៧ Dong Nhi គឺជា​តារាចម្រៀង​យុវជន​ដ៏​ល្បី​មួយ​ក្នុងប្រទេស​វៀតណាម ដោយ​គេ​ស្គាល់​តាមរយៈ​ចម្រៀង​ស្នេហា​និង​ក្បាច់​រាំ​ក្នុង​វីដេអូ​របស់​នាង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់