C ronaldo1

Cristiano Ronaldo នឹងបន្តកិច្ចសន្យាជាមួយ Real Madrid ដល់ឆ្នាំ២០២១

          ខ្សែប្រយុទ្ធ Cristiano Ronaldo គ្រោងនឹង​ចុះ​កិច្ច​សន្យា​ថ្មី​ជាមួយ​ក្លឹប​​ Real Madrid ​នៅ​សប្តាហ៍​នេះ។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ គ្រោងនឹង​បន្ត​កិច្ច​សន្យា​៥​ឆ្នាំ​ទៀត​ទៅលើកិច្ច​សន្យា​បច្ចុប្បន្ន​របស់​ខ្លួន ។

          Ronaldo ធ្លាប់​លើក​ពាន​ CL ​ពីរ​លើក អំឡុង​ពេល​នៅជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ​នេះ នឹង​ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​របស់​ក្លឹប​នេះ។ ប្រាក់​ឈ្នួល​របស់​ Ronaldo នឹងច្រើន​ជាង​ប្រាក់​ឈ្នួល​របស់ Gareth Bale ទៅទៀត​។

          ការ​ពន្យារ​កិច្ច​សន្យា​បន្ថែម​របស់កីឡាករ​រូបនេះ​គឺជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​កិច្ច​ព្រមព្រៀង​ថ្មី​ ដែល​ផ្តល់​ជូន​ដោយ​លោក Florentino Perez​៕

មតិយោបល់