adverise with khmeread Untitled 1

មិន​សរសើរ​មិនបាន​! លោកយាយ​ទេវី​អាយុ ៥០ ឆ្នាំ ជា​ស្ត្រី​ម្នាក់​គត់​ក្នុងប្រទេស​ឥណ្ឌា ធ្វើការ​ខាង​មេកា​និក មួយថ្ងៃ ១២ ម៉ោង​

    ​ស្ត្រី​ចំណាស់​វ័យ ៥០ ឆ្នាំ​រូបនេះ​ធ្វើការ ១២ ម៉ោង​ក្នុង​មួយថ្ងៃ និង​ជា​ម្ដាយកូន​ប្រាំបី​នាក់ និង​រស់នៅ​ជាយក្រុង Delhi ហើយ​នេះ​ជា​រឿង​ខ្លះ​ដែល​រៀបរាប់​ពី​រូបលោក​យាយ​។​

​    ​ដោយ​មិន​រំពឹងថា​រកប្រាក់​បាន​ច្រើន និង​ការងារ​គ្មាន​ថ្ងៃ​ឈប់​ពេញ​មួយ​សប្ដាហ៍ លោកយាយ សាន់​ទី ទេវី មិនមាន​គម្រោង​អ្វី​ក្រៅពី​ធ្វើ​ការងារ​មេកា​និក​ទេ ប៉ុន្ដែ​គាត់​បាន​ក្លាយជា​ស្ត្រី​តែ​ម្នាក់​គត់​នៅ​ប្រទេស​ឥណ្ឌា​ដែល​ធ្វើការ​ផ្នែក​មេកា​និក​នេះ​។ គាត់​គឺជា​មនុស្ស​ម្នាក់​មិនដែល​ខ្មាស់​គេ​ដោយ​ការ​គាស់​សំបក​កង់​រថយន្ត​ដឹកទំនិញ និង​រុញ​វា​នោះឡើយ នៅពេល​គាត់​ធ្វើការ​នៅ​យានដ្ឋាន​ជួសជុល​មួយ​ហៅថា Sanjay Gandhi Transport Nagar ក្នុង​ទីក្រុង Delhi​។​

​    ​ហើយ​នៅ​ទីនោះ​មាន​តៀម​កាហ្វេ​តូច​មួយ ដែល​គាត់​និង​ប្ដី​គាត់​លោក រ៉ាំ​បា​ហា​ឌួ​រ គឺជា​ម្ចាស់​តៀម​កាហ្វេ​នោះ​។ លោកយាយ​ស្រឡាញ់ នូវ​អ្វីដែល​លោកយាយ​កំពុង​ធ្វើ និង​រីករាយ​អំពី​ការសម្រេចចិត្ត​របស់គាត់​ដើម្បី​ប្ដូរ​ទីលំនៅ​ពី Madhya Pradesh កាលពី​ជាង ២០ ឆ្នាំ​មកនេះ​។​

​    ​លោកយាយ​បានផ្តល់​បទសម្ភាសន៍​នៅលើ​វេ​ប​សាយ Gulf News មួយ​ថា "​ខ្ញុំ​ស្រឡាញ់​ការងា​របស់ខ្ញុំ​។ វា​ពិតជា​ពិបាក​ណាស់ ប៉ុន្ដែ​ប្រសិនបើ​ខ្ញុំ​អង្គុយ​នៅផ្ទះ​និង​មិន​ធ្វើ​អ្វី​សោះ ខ្ញុំ​នឹង​ធុញទ្រាន់​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់