adverise with khmeread Untitled 1

ញាក់សាច់​! កូរ៉េខាងជើង​ទាមទារ​ឱ្យ​ជនជាតិ​អូស្ត្រាលី ២ នាក់​ដែល Prank របប​គីម​ជុង​អ៊ុន​ឱ្យមក​សុំទោស​ដល់​ព្យុងយ៉ាង​! ច្បាស់​ជា​គ្មាន​នរណា​ហ៊ាន​ទៅ​ទេ​

    ​ប្រទេស​កូរ៉េខាងជើង​បានទាមទា​រ​ឱ្យ​បុរស​អូស្ត្រាលី​ពីរ​នាក់​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ ហើយ​សុំទោស​នៅលើ​កញ្ជក់​ទូរទស្សន៍​ជាតិ​បន្ទាប់ពី​បាន​បោក​បញ្ឆោត​របប​នេះ​ឱ្យ​ជឿថា ពួកគេ​គឺជា​កីឡាករ​វាយកូនគោល​អាជីព​។​

​    ​លោក Morgan Ruig និង Evan Shay វ័យ ២៨ ឆ្នាំ​ដូចគ្នា​មកពី​ទីក្រុង Brisbane បាន​ផ្អាក​ដំណើរ​ទៅ​ទីក្រុង​ប៉េកាំង​របស់​ពួកគេ ដើម្បី​ចូលរួម​ការប្រកួត​អន្ដរជាតិ​មួយ និង​ដើម្បី​ដណ្តើម​ជើងឯក​វាយកូនគោល តាមរយៈ​អ៊ី​ម៉ែ​ល​។​

​    ​អ្នក​ទាំងពីរ​បាន​បោក​អាជ្ញាធរ​កូរ៉េខាងជើង​ឱ្យ​ជឿថា ពួកគេ​ជា​ក្រុម​វាយកូនគោល​អូស្ត្រាលី ហើយ​បាន​លេង​យ៉ាង​អន់​ដែល​ធ្វើឱ្យ​អ្នក​យួរ​អីវ៉ាន់​ឱ្យ​ប្រាប់​ពួកគេ​ថា ពួកគេ​នាំ​ភាពអាម៉ាស់​ឱ្យ​គ្រួសារ​របស់ខ្លួន​។​

​    ​លោក Ruig បាន​និយាយថា ប៉ុន្តែ​ឥឡូវនេះ អាណាចក្រ​ឯកោ​មួយ​នេះ​ចង់បាន​ការសុំ​ទោស​ពី​អ្នក​ទាំងពីរ បន្ទាប់ពី​កូរ៉េខាងជើង​មាន​អារម្មណ៍​ខ្មាស់​គេ​ដោយសារ​ការបោក​បញ្ឆោត​របស់​អ្នក​ទាំងពីរ​។​

​    ​លោក Ruig បាន​ប្រាប់​វេ​ប​សាយ Courier Mail ថា "​យើង​ត្រូវបាន​ប្រាប់​ដោយ​ទីភ្នាក់ងារ​ធ្វើដំណើរ​ដែល​រៀបចំ​ដំណើរ​នេះ​ថា កូរ៉េខាងជើង​ចង់ឱ្យ​យើង​ត្រឡប់​ទៅវិញ​ដើម្បី​សុំទោស​ជា​ផ្លូវការ​នៅលើ​កញ្ចក់​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​"​។ ទេៗ​! ... យើង​មិន​ទៅសុំ​ទោស​ទេ​។ ការធ្វើ​ការលំបាក​នៅ​ជំរំ​លុត​ដំ​ច្រើន​ឆ្នាំ នៅ​កូរ៉េខាងជើង​មិន​ទាក់ទាញ​សម្រាប់​ខ្ញុំ​ទេ​"​។​

​    ​កម្មវិធី​ប្រកួត​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ​កាលពីដើម​ខែតុលា​កន្លង​ទៅ បាន​ប្រព្រឹត្តិ​ឡើង​នៅ​ទីលាន Pyongyang Golf ដែលមាន​ចម្ងាយ​ប្រហែល ២៧ គីឡូម៉ែត្រ​ពី​រដ្ឋធានី​ព្យុងយ៉ាង​៕

​ប្រភព៖បរទេស

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់