adverise with khmeread Virgil van dijk

កីឡាក Virgil Van Dijk របស់ក្លឹប Southampton ក្លាយជាគោលដៅផ្ទេររបស់ Man Utd

          ដើម្បី​ពង្រឹងបន្ថែម​​ទៅតំបន់​ខ្សែ​ការ​ពារ​ ​លោក Jose Mourinho កំពុងតែ​ផ្តោតគោលដៅ​ផ្ទេរកីឡាករ​ Virgil van Dijk របស់ក្លឹប Southampton ដែល​មាន​តម្លៃ​៣០លានផោនជាអាទិភាព។

          លោក Mourinho ចង់បាន​ខ្សែ​ការ​ពារ​កណ្តាល​រូបនេះ​ដើម្បី​បន្ថែម​ភាព​រឹង​មាំ​​និង​ភាព​គឃ្លើន​ ដែល​ចំណុច​ទាំងនេះខ្សែការ​ពារ​របស់​លោកមិនទាន់​មាន​នៅឡើយទេ។

          គ្រូបង្វឹកក្លឹប Man Utd រូបនេះនិង​ជំនួយ​ការ​របស់​លោក​ចាប់អារម្មណ៍​លើ​Virgil ដែលជាខ្សែការ​ពារ​មាន​បទ​ពិសោធ​ជា​ច្រើន​។ លោក​ Mourinho និង​ក្រុម​ការងារ​របស់លោក​ទទួល​ស្គាល់​ថា ខ្សែការពារ​របស់​លោក​គ្មានការ​ប្តេជ្ញា​ចិត្តខ្ពស់​ហើយ​បារម្ភ​អំពី​កង្វះ​កម្លាំង​ស្មារតី​នៅពេល​ពួកគេ​ត្រូវ​បាន​គូប្រកួត​នាំមុខ​មុន៕

adverise with khmeread

មតិយោបល់