adverise with khmeread Pep  jose and griezmann

Man City និង Man Utd ប្រជែងគ្នាដើម្បីផ្ទេរ Griezmann

          ក្លឹប Man City បាន​ត្រៀម​ដើម្បី​ដាក់​សំណើ​៧០​លាន​ផោន​សម្រាប់​ខ្សែ​ប្រយុទ្ធ Antoine Griezmann របស់​ក្លឹប Atletico Madrid ហើយ​វានឹង​ក្លាយ​ជា​ការប្រ​កួត​ប្រជែង​ដ៏​សំខាន់​ជាមួយ Man Utd ​ផងដែរ។

          Griezmann ​ក៏កំពុងស្ថិតក្នុង​ការតាម​ឃ្លាំមើល​របស់​ក្លឹប​ Chelsea ​ផងដែរ នោះ អាចនឹង​ចាកចេញពី​ពហុកីឡាដ្ឋាន Vicente Calderon Stadium នៅ​រដូវ​កាល​ក្រោយ។

ប្រភពជាច្រើនអះអាងថា ក្លឹប City មាន​បំណង​សម្រេចកិច្ច​សន្យា​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​រូប​នេះឲ្យបានឆាប់ ដោយ​គ្រូបង្វឹក​ថ្មីរបស់​ City លោក Pep Guardiola ចង់​បន្ថែម Griezmann ​ទៅក្នុងកម្លាំង​ប្រយុទ្ធ​ជាមួយ​ Sergio Aguero ។

បន្ទាប់ពី​ផ្ទេរ​មក​ពី​ក្លឹប Real Sociedad កាលពី​រដូវក្តៅឆ្នាំ​២០១៤ Griezmann រក​បាន​៥០គ្រាប់សម្រាប់ក្លឹប Atletico​ នៅ​ក្របខណ្ឌ La Liga និង​ជួយ​ពួកគេ​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ CL ​កាល​ពី​រដូវ​កាល​មុន។

​          Griezmann ក៏ជាប់ជា​កីឡាករ​ដែល​រក​គ្រាប់បាល់​បាន​ច្រើន​ជាងគេ​កាល​ពី​រដូវ​ក្តៅឆ្នាំមុនផងដែរ៕

adverise with khmeread

មតិយោបល់