adverise with khmeread Untitled 1

ជាងផ្សារដែក​ឆក់​ស្លាប់​ធ្លាក់​ពីលើ​អគារ បង្ក​ការភ្ញាក់ផ្អើល​ស្មានតែ​រឿង​ឃាតកម្ម ​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ យោងតាម​ការបញ្ជាក់រ​បស់​សមត្ថកិច្ច​និង​សាក្សី​បាន​បញ្ជាក់ថា បុរស​ម្នាក់​ដែល​ស្លាប់​ធ្លាក់​ពីលើ​អគារ សិប្បកម្ម​លក់​ទ្វារ​នោះ គឺ​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​រួច​ធ្លាក់ចុះ​មកក្រោម មិនមែនជា​ករណី​ឃាតកម្ម​នោះទេ​។​

    ហេតុការណ៍​បាន​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០៧ ​និង​០៥​នាទី​ព្រឹក ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​តូប​លេខ​៦​បេ ផ្លូវ​៤៥ កែង ផ្លូវ​៦៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។​

    តាម​ប្រភពពី​បងប្រុស​បង្កើត​ឈ្មោះ ពី​ន ទិ​ត្យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​ច្រាប ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ពី​ន គៀ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខ​កម្មករ​ទើប​ចូលធ្វើការ​បាន​១​ខែ។​

    យោងតាម​សាក្សី​ឃើញ​ហេតុ​ការ​ដំបូង​មានឈ្មោះ វីរៈ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ជាងផ្សារដែក ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​អូរ​រុណ ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​ប្រាប់ថា ជា​រៀងរាល់​ព្រឹក​នៅ​ម៉ោង​ខាងលើ​គាត់​បានមក​បើកទ្វារ​កន្លែងកើតហេតុ​ខាងលើ ហើយ​នា​ព្រឹក​កើតហេតុ​ពេល​បើកទ្វារ​ហើយ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ផ្កាប់មុខ​ស្លាប់ ដោយ​ស្មានតែ​ខ្យល់​ក៏​យកដៃ​ទាញ​ជនរងគ្រោះ​ផ្ងារ​មក​មើល​ទើប​ឃើញ​ជនរងគ្រោះ​ស្លាប់​មិនដឹង​តាំងពី​ពេលណា​ទេ។​

    បន្ទាប់មក​ក៏បាន​ប្រាប់​ថៅកែ​ផ្សារ​ដែក​ដែលមាន​យ៉ី​ហោ សុជាតិ ដែលមាន​ឈ្មោះ គឹម សុជាតិ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ទ្វារ​ដែក ក្រោយពី​ទទួលដំណឹង​រឿង​កម្មករ​របស់ខ្លួន​បាន​ស្លាប់​ហើយក៏​តេ​ប្រាប់​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក ដើម្បី​ពិនិត្យ​តើ​មាន​ហេតុការណ៍​អ្វី​អោយ​ពិតប្រាកដ​?។​

    យោងតាម​ប្រភពពី​កន្លែងកើតហេតុ​មាន​អាជីវករ​អ្នករត់​រ៉ឺម៉ក​បាន​ប្រាប់​ឱ្យដឹងថា ករណី​ខាងលើ​សង្ស័យថា​ឆក់​ខ្សែភ្លើង​ហើយ​រអិល​ធ្លាក់​ពីលើ ដោយនៅ​កន្លែង​លក់​ទ្វារ​ដែក​បាន​ប្រាប់​ជនរងគ្រោះ​មិនមាន​បញ្ហា​ឈ្លោះប្រកែក​គ្នា​ជា​នរណា​ឡើយ និងមិន​ដែលមាន​បញ្ហា​នៅក្នុង​គ្រួសារ​ដែរ ដោយ​ជនរងគ្រោះ​មាន​ប្រាស្រ័យ​ទំនាក់ទំនង​ល្អជា​មួយ​អ្នកជិតខាង​ទោះ​ទើប​មក​ធ្វើ​ខាង​ជាង​១​ខែ​ក៏ដោយ។​

    បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​សាកសព​រួចរាល់ បាន​សន្និដ្ឋានថា បុរស​នោះ​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង រួច​ធ្លាក់ចុះ​មកក្រោម៕


adverise with khmeread

មតិយោបល់