adverise with khmeread Unnamed

ប៉ូលិស​ខេត្តកំពង់ចាម​បង្ក្រាប​ទីតាំង​ជល់​មាន់​ក្នុង​ចម្ការកៅស៊ូ​...​អ្នកលេង​រត់​អស់​

    កំពង់ចាម ៖ នា​ចុង​សប្តាហ៍​កន្លងទៅនេះ ប៉ូលិស​ខេត្តកំពង់ចាម​បាន​បង្ក្រាប​ទីតាំង​ជល់​មាន់​ក្នុង​ចម្ការកៅស៊ូ​មួយកន្លែង នៅ​ភូមិ​កំពង់​ក្រ​ញ៉ា​ង​ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​...​អ្នកលេង​រត់​អស់ តែ​ល្អ​ឡើងវិញ ប៉ូលិស​ដកហូត​ម៉ូតូ​បាន​៣២​គ្រឿង និង​មាន់​ជល់​២​ក្បាល។​

    ប៉ូលិស​និយាយថា ប្រជាពលរដ្ឋ​ល្អ​តែងតែ​ផ្តល់​ព័​ត៌​មាន​ដល់​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​តែងតែ​បំពេញ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។ ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ស្នងការ​ប៉ូលិស​ខេត្តកំពង់ចាម លោក​តែងតែ​ដាស់តឿន​ដល់​មន្ត្រីក្រោមឱវាទ​អោយខិត​ជិត​មួយ​ប្រជាពលរដ្ឋ ការ​ខិតជិត​ជាមួយ​ប្រជាពលរដ្ឋ​នេះ​គឺ​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល និង​ដឹង​សុខទុក្ខ​ពីគ្នា​ទៅវិញទៅមក​ដូច​ឪពុក ម្តាយ បង ប្អូន​។​

    ជាក់ស្តែង​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រោយ​ទទួលបាន​ព័​ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​និង​ការិយាល័យ​បច្ចេកទេស បាន​ចុះ​ប្រតិ​ប​ត្ត​ការបង្ក្រាប​ល្បែង​ជល់​មាន់​មួយកន្លែង ភូមិ​កំពង់​ក្រ​ញ៉ា​ង ឃុំអូរ​ម្លូ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង​ចាម​។

    ជាល​ទ្ធផល​សមត្ថកិច្ច​បាន​បង្ក្រាប​និង​ដកហូត​វត្ថុតាង​រួមមាន​ មាន់​ជល់​ចំនួន​០២​ក្បាល​, ​ម៉ូតូ​ចំនួន​៣២​គ្រឿង​,​ កន្ដ្រក​ដាក់​មាន់​ជល់​ចំនួន​៨,​ ស៊ុំ​ក្រុងមាន់​ចំនួន​២,​ កញ្ចក់​របាំង​មាន់​ជល់​១, ​ចាន់​អាប៉ោង​១,​ ផ្តិល​អាប៉ោង​១,​ ជញ្ជីង​ថ្លឹង​មាន់​១,​ ស្គ​តរុំ​ជើ​ង​មាន់​១០,​ ជើ​ង​ម៉ា​១០​។​ ចំណែក​អ្នក​មក​ជល់​មាន់បាន​រត់គេចខ្លួន​អស់​។ ​វត្ថុតាង​ខាង​លើ​កម្លាំង​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់​ដើ​ម្បី​ចាត់ការ​តាម​និតិ​វិធី​៕


adverise with khmeread

មតិយោបល់