adverise with khmeread 1

AFC ផ្អាក​កីឡាករ​ជម្រើសជាតិ​ឡាវ​មួយ​ហ្វូង ទាក់ទង​ករណី​លក់​គ្រាប់​បាល់​យកលុយ​ដាក់​ហោប៉ៅ​

​    ​សហព័ន្ធ​បាល់ទាត់​អាស៊ី (AFC) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​០៧ ខែវិច្ឆិកា​នេះ​ថា ខ្លួន​បាន​ផ្អាក​កីឡាករ​ជម្រើសជាតិ​ឡាវ​ចំនួន​បួន​នាក់ ខណៈ​ខ្លួន​ស៊ើបអង្កេត​ការសង្ស័យ​រៀបចំ​លទ្ធផល​គិតទុក​ជាមុន​ជាច្រើន​ប្រកួត​កាលពី​ប៉ុន្មាន​ឆ្នាំមុន​របស់​ពួកគេ​។​

​    ​AFC បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កីឡាករ​ទាំង​បួន​នាក់ ដែល​រួមមាន Saynakhonevieng Phommapanya, Chintana Souksavath, Moukda Souksavath និង Phatthana Syvilay ត្រូវបាន​ផ្អាក ៦០ ថ្ងៃ​ដោយសារ "​ការរំលោភបំពាន​នានា ទាក់ទិន​នឹង​ការសង្ស័យ​រៀបចំ​ការប្រកួត​"​។​

​    ​AFC ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​បាន​បន្ថែមថា កីឡាករ​ដទៃទៀត​ក៏​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ផងដែរ ប៉ុន្តែ AFC មិនបាន​បញ្ចេញ​ឈ្មោះ​ទេ​។​

​    ​AFC បាន​និយាយទៀតថា កីឡាករ​ដែល​បាន​ផ្អាក​ទាំង​បួន​នាក់​នេះ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កម្មវិធី AFC Solidarity Cup ដែលជា​ការប្រកួតប្រជែង​នៃ​ក្រុម​ដែល​ជ្រុះ​ពី​ការ​ជម្រុះ​បាល់ទាត់​ពិភពលោក និង Asian Cup ហើយ​ពួកគេ​ក៏មាន​មុខ​នៅ​ជម្រើស​ដំបូង​ឡាវ​កាលពី​ជ័យជម្នះ ២-១ ទៅលើ​ក្រុម​ស្រីលង្កា​ផងដែរ​៕

ប្រភព៖ បរទេស

adverise with khmeread

មតិយោបល់