adverise with khmeread 1

ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​អង្គស្នួល​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ក្នុ​ងចំ​ណោម​ ២​ នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នា​ថ្ងៃទី០៧ ​វិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​០១​នៅ​ចំណុច​ភូមិ​ក្រាំង​ឈើ​នាង ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ​ពាក់ព័ន្ធ​គ្រឿងញៀន​។​

    ប៉ូ​លិ​សិ​យាយ​ថា ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ អួន ប៊ុន​ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយទាប ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​មុខរបរ​កម្មករ​រោងចក្រ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ​​ សន ជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ មុខរបរ​មិន​ពិតប្រាកដ (​រត់គេចខ្លួន​)។​

    វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​២​កញ្ចប់​តូច​, ​ម៉ូតូ​០២​គ្រឿង (​ម៉ាក ​zoomrx ១​ គ្រឿង​ពណ៌​លឿង​ស្លាក​លេខ​ភ្នំពេញ ​1GB-9258 ​និង​ម៉ូតូ​ម៉ាក​ឆា​លី​ពណ៌​ទឹកប៊ិច មួយគ្រឿង)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​-​ខែ​-​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្បែង​បាន​សហការគ្នា​ចេញ​ល្បាត​តាម​ដងផ្លូវ​នៅក្នុង​ភូមិសាស្ត្រ​។​ នៅពេល​មកដល់​ចំណុចកើតហេតុ​ខាងលើ ប្រទះឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ឃាត់​សួរនាំ​និង​ធ្វើការ​ឆែកឆេរ​លើ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ​អួន ប៊ុនថន ​បាន​ប្រទះឃើញ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០២​កញ្ចប់​តូច​រួច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កណ្តាលស្ទឹង​ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​។​

    ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ សន ជា នៅពេលដែល​សមត្ថកិច្ច​កំពុងតែធ្វើការ​ឆែកឆេរ​ឈ្មោះ​ខាងលើ​ក៏បាន​រត់​គេចខ្លួនបាត់៕

adverise with khmeread

មតិយោបល់