តារាហុងកុង Gillian Chung អាយុ ៣៥ ឆ្នាំចង់បានកូនណាស់ ប៉ុន្តែគ្មាននរណាម្នាក់ចង់រៀបការជាមួយនាង

    តារាស្រីវ័យ ៣៥ ក្រមុំសៅកែនាង Gillian Chung ត្រូវបានអ្នកគាំទ្រចាត់ទុកជាស្រីស្អាត ប៉ុន្ដែនាងមិនមានគូក្នុងជីវិតស្នេហារបស់នាងទេ។

    អំឡុងពេលការបង្ហាញខ្លួនរបស់នាងថ្មីៗនេះ Gillian បាននិយាយថា នាងចង់ស្វែងរកដៃគូដើម្បីរៀបការនិងចង់បានកូន។ នេះបើយោងតាមវេបសាយ Asian E-News Portal។

    នាងក៏បាននិយាយទៀតថា បុរសដែលនាងត្រូវការ គឺចេះបង្ហាញការគោរព ស្រឡាញ់នាង កតញ្ញូ និងមើលទៅសមរម្យ។

    នាងត្រូវបានគេសួរថា "តើកញ្ញានឹងយល់ព្រមទេ ប្រសិនបើមានបុរសម្នាក់និយាយថាស្រឡាញ់កញ្ញា និងនិយាយថានឹងរៀបការជាមួយកញ្ញា?"។

    នាងនិយាយថា "មិនសំខាន់ទេ! សំខាន់គ្មាននរណាម្នាក់មកសុំខ្ញុំរៀបការសោះ"៕

Img385138290 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់