adverise with khmeread 0

Apple មិនដែលប្រាប់យើងឱ្យដឹងនូវល្បិចទាំង ១៣ នេះទេ! វាធ្វើឱ្យអ្នក ប្រើប្រាស់ iPhone និង iPad កាន់តែងាយស្រួល

    ១. នៅលើ iPad អ្នកក៏អាចកាន់វាយអក្សរជាមួយនឹងម្រាមដៃទាំងឆ្វេងស្ដាំរបស់អ្នកបានដែរ ដោយការពុះក្ដារចុចជាពីរដូចរូបខាងក្រោម។ ចង់បើកមុខងារ អ្នកគ្រាន់តែយកម្រាមដៃពីរចាប់ហែកក្ដារចុចនោះជាពីរជាការស្រេច។


    ២. ប្រសិនបើឧបករណ៍របស់អ្នកបើកមុខងារ Airplane Mode នោះវានឹងសាកថ្មបានលឿនបំផុត។


    ៣. Google Map អាចប្រើ Offline បាននៅពេលធ្វើដំណើរទៅបរទេស។


    ៤. នៅលើកម្មវិធីគិតលេខ អ្នកគ្រាន់តែអូសពីឆ្វេងទៅស្ដាំវានឹងលុបលេខម្ដងមួយៗ។


    ៥. បើកមុខងារ Guided Access ខណៈដែលក្មេងកំពុងលេងឧបករណ៍របស់អ្នក ចៀសវាងក្មេងច្រឡំដៃចុចលុប ឬប្ដូរនូវអ្វីដែលអ្នកចង់ឱ្យវាមើល។ ដើម្បីបើកចូលទៅកាន់ Settings > General > Accessibility > Guided Access ហើយបើកវា On ។


    ៦. ប្រើកាសស្ដាប់ត្រចៀកថត Selfies។


    ៧. អ្នកអាចប្រើប្រាស់ក្ដារចុច Bluetooth គ្រប់ប្រភេទលើឧបករណ៍ Apple។


    ៨. ប្រើកម្មវិធី Compass ធ្វើជាប្រដាប់រង្វាស់ផ្ទៃរាបស្មើ ឬមិនស្មើបាន។


    ៩. ពេលអ្នកចុចទូរស័ព្ទពេលយប់ អាចបើមុខងារ Invert Colors ដើម្បីកុំឱ្យឈឺភ្នែកពេលសម្លឹងទូរស័ព្ទពេលយប់។ ដើម្បីបើកចូលទៅកាន់ Settings > General > Accessibility បើកពាក្យ Invert Colors ឱ្យដំណើរការ។


    ១០. ចុច Space ២ដងចេញចេញសញ្ញាខ័ណ្ឌ។


    ១១. ពេលលោត Notification អ្នកគ្រាន់តែក្រវាស់ពីស្ដាំទៅឆ្វេងវានឹងលិចបាត់ទៅវិញភ្លាមៗ។


    ១២. ពេលចូលក្នុងកម្មវិធី Safari កន្លែងប៊ូតុង .com ពេលអ្នកចុចវាយូរនឹងចេញដូចរូបភាពខាងក្រោម។


    ១៣. និយាយទៅកាន់ Siri ឱ្យដាស់អ្នកនៅប៉ុន្មានម៉ោងដែលអ្នកចង់ឱ្យវាដាស់បាន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់