adverise with khmeread Manchester uniteds zlatan ibrahimovic celebrates scoring their third goal

មុន​ស៊ុត​ចូល​គ្រាប់​បាល់​ទី ២៥.០០០ Zlatan Ibrahimovic ដឹង​ជាមុន​ថា​គាត់​នឹង​រក​គ្រាប់​បាល់​បាន​នៅ Swansea

    ​Zlatan Ibrahimovic ទទូចថា គាត់​បានដឹងថា​គ្រាប់​បាល់​នឹង​មកដល់ បន្ទាប់ពី​បានបញ្ចប់​កង្វះ​លទ្ធភាព​នៃ​ការស្វែងរក​គ្រាប់​បាល់​របស់ខ្លួន​ក្នុងការ​ប្រកួត​ទទួល​ជ័យជម្នះ ៣-១ នៅ​ទឹកដី Swansea របស់​ក្រុម​បិសាច​ក្រហម Manchester United ។​
​    ​
​    ​តារាបាល់ទាត់​សញ្ជាតិ​ស៊ុយអែត​រូបនេះ បាន​បង្ហាញមុខ​ក្នុងការ​ប្រកួត​ចំនួន​ប្រាំពីរ​លើកចុងក្រោយ​ដោយ​គ្មាន​គ្រាប់​បាល់ និង​បាន​ស្ថិតនៅក្រោម​សម្ពាធ​ខ្លាំង​ឡើង​ដើម្បី​ស្វែងរក​គ្រាប់​ត្រឡប់មកវិញ បន្ទាប់ពី​បាន​ខកខាន​ចាប់ផ្តើម​ជីវិត​ថ្មី​ដ៏​ត្រចះត្រចង់​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​ប៉ុន្តែ​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​ទី​ប្រាំ និង​ទី​ប្រាំមួយ​របស់ខ្លួន​នៅក្នុង​តារាង​អ្នក​ស៊ុត​ចូល​ច្រើនជាងគេ​ក្នុង​រដូវ​កាល​នេះ ដែល​បាន​បន្ថែម​ពីលើ​គ្រាប់​បាល់​ដ៏​ស្អាត​របស់ Paul Pogba ដែល​បាន​នាំ​មុន​ម្ចាស់ផ្ទះ​មុន ៣-០ នៅ​ការប្រកួត​តង់​ទីមួយ​។​

​    ​ពេល​គេ​ចោទ​សំណួរ​ថា​តើ គាត់​មានការ​ព្រួយបារម្ភ ដោយ​ទម្រង់​លេង​របស់គាត់​នៅ​ចំពោះមុខ​ទី​ឬ​អត់ Zlatan បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ BBC ថា "​ទេ ដរាបណា អ្នកបង្កើត​ឱកាស នោះ​គ្រាប់​បាល់​នឹង​កើតមានឡើង​។ ប៉ុន្តែ​រឿង​សំខាន់បំផុត​គឺ​ជ័យជម្នះ​។ គ្រាប់​បាល់​នឹង​មក​ឆាប់ៗ​នេះ​"​។​

​    ​គ្រាប់​បាល់​របស់ Ibrahimovic នៅឯ​ទឹកដី Liberty Stadium ក៏បាន​ក្លាយទៅជា​គ្រាប់​បាល់​ទី ២៥.០០០​គ្រាប់​ក្នុង​ប្រវត្តិសាស្ត្រ Premier League ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់