Untitled 1

ឃើញ​កំពុង​លេង​អន់​! ប្រិយមិត្ត Barcelona នាំគ្នា​អបអរ Cristiano Ronaldo ដែល​បន្ត​កុងត្រា​ថ្មី​ជាមួយ Real Madrid

    ​Cristiano Ronaldo ប្រហែលជា​ទទួលបាន​ប​ទ​ពិសោធន៍​នៃ​ឆ្នាំ​ជោគជ័យ​ដ៏​សម្បើម​នៃ​អាជីព​ដ៏​អស្ចារ្យ​របស់គាត់ ដោយ​អាច​ឈ្នះ​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League និង ជើងឯក​អឺរ៉ុប European Championships ជាមួយ​ព័រ​ទុយ​ហ្គា​ល់ ប៉ុន្តែ​តារាបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នៅតែមាន​អ្នកមាន​មន្ទិលសង្ស័យ​ពី​សមត្ថភាព​របស់គាត់​ដដែល​។​

​    ​នៅឯ​ចុងបញ្ចប់​ខែ​មុន Cristiano Ronaldo បាន​ពន្យល់ថា​មូលហេតុ​អ្វី​បានជា​គាត់​ត្រូវការ​អ្នក​ស្អប់​របស់ខ្លួន ដោយបាន​បញ្ជាក់ថា "​អ្នកត្រូវការ​មនុស្ស​អវិជ្ជមាន និង​បទពិសោធន៍​រិះគន់​ដើម្បី​លើកទឹកចិត្ត​អ្នក​។ ជាការ​ពិត​ខ្ញុំ​ត្រូវការ​អ្នក​ស្អប់​របស់ខ្ញុំ ពួកគេ​បាន​ជួយ​ដល់​ខ្ញុំ​សម្រេច​រាល់​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​បានសម្រេច​"​។​

​    ​ប៉ុន្តែ Ronaldo ជួប​ថ្ងៃ​ស៊យ​ម្តងទៀត​កាលពី​ថ្ងៃអាទិត្យ ខណៈដែល​អធិរាជ Real Madrid បាន​ផ្តួល Leganes ក្នុង​ដី​ក្នុង​លទ្ធផល ៣-០ ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ដោយ​រូបគេ​មិនអាច​រក​គ្រាប់​បាល់​បានជា​ថ្មី​ម្តងទៀត​។​

​    ​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់​រូបនេះ មិនអាច​ស្វែងរក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​នោះឡើយ និង​មាន​ស្ថិតិ​អន់​បំផុត​ពី​ការប្រកួត​ជាមួយ​ក្រុម​អន់​នេះ​។​

​    ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ Real Madrid បានប្រកាសថា Cristiano Ronaldo បាន​ចុះហត្ថលេខា​លើ​កុងត្រា​ថ្មី​រហូតដល់​ឆ្នាំ ២០២១ ។​

​    ​Ronaldo បាន​ចូលរួម​ជាមួយ Gareth Bale ដែល​កាលពីពេល​ថ្មីៗ​នេះ​ក៏បាន​ចុះ​កុងត្រា​ជាមួយ Real Madrid ផងដែរ ក្នុង​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​ប្រាំ​ឆ្នាំ​។​

​    ​អ្វីដែល​មិនគួរ​ឱ្យ​ជឿ​គឺថា ប្រិយមិត្ត​របស់​អ្នក​មានបុណ្យ Barcelona មួយចំនួន បាន​អបអរ​ដំណឹង​ដែលថា​តារាបាល់ទាត់​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​នឹង​បន្ត​ស្នាក់​នៅលើ​ទឹកដី Bernabeu រហូតដល់​ឆ្នាំ ២០២១ ដោយហេតុថា​រូបគេ​កំពុង​លេង​អន់​បែបនេះ​។​

​    ​ដោយមាន​គំនិត​បែបនេះ ពួកគេ​គិតថា Ronaldo ក្លាយទៅជា​បន្ទុក​ធ្ងន់ធ្ងរ​មួយ​សម្រាប់ Real Madrid ខណៈដែល​គាត់​ហាក់ដូចជា​ធ្លាក់​ទម្រង់​ជាខ្លាំង​ខុសប្លែក​ពី Ronaldo អតីតកាល​ដែល​យើង​ពិតជា​ស្រឡាញ់​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ​។​

​    ​តោះ​ទៅ​មើល​ប្រ​ត្តិ​កម្ម​របស់​ប្រិយមិត្ត Barcelona អបអរ​ជាមួយនឹង​ដំណឹង​មួយ​នេះ​យ៉ាងដូចម្តេចខ្លះ​!៕

អ្នកនឹងចូលចិត្ត

មតិយោបល់