adverise with khmeread 14971256 1114111398703774 1791940131 n

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ទាក់​ដៃចង្កូត​ម៉ូតូ​មួយទៀត​ដួល​បោក​ក្បាល​ស្លាប់​, ​ភាគី​ម្ខាង​ទៀត​គេចខ្លួនបាត់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ បណ្ដាល​ឱ្យ​យុវជន​ម្នា​ក់ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណៈដែល​យុវជន​រូបនេះ​កំពុងតែ​បើក​ម៉ូតូ​ម្នាក់ឯង ក៏ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក់​បើក​មកពី​ក្រោយ​ទាក់​ដៃ​ច​ង្កូ​ច​បណ្ដាលឱ្យ​ដួល​បោក​ខ្លួនឯង​ស្លាប់​តែម្តង។​

    គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ ​និង​១៨​នាទី​ល្ងាច​ថ្ងៃទី​០៧ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ ​នៅ​ចំណុច​ខាងមុខ​ព្រះ​គម្លង់ ផ្លូវ​ព្រះស៊ីសុវត្ថិ​ស្ថិតក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​។​

    សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ដួល​ម៉ូតូ​បោក​ក្បាល​ស្លាប់​ព្រោះតែ​ទាក់​ដៃចង្កូត​មួយគ្រឿង​ទៀត​នោះ​ឈ្មោះ​ ផាត់ វាសនា ភេទ​ប្រុស ​កើត​ថ្ងៃទី​១២ ​ខែមករា ​ឆ្នាំ​១៩៨៩​ ស្នាក់​នៅផ្ទះ​លេខ​១៥១ ​ផ្លូវជាតិ​លេខ​២ ​ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅវេលា​កើតហេតុ​គាត់​ជិះ​ម៉ូតូ​ម៉ាក​​ស្មា​ស់រី​វ៉ូ​ ពណ៌​ក្រហម​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AQ-2973 បាន​បើក​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​

    លុះ​បើក​មកដល់​ខាងមុខ​ព្រះ​គម្លង់​ស្រាប់តែ​ម៉ូតូ​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​មិនដឹង​ម៉ាក ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដែល​ជិះ​តែឯង​នោះបាន​ដួល​បោក​នឹង​ថ្នល់​ហើយ​ភាគី​ម្ខាង​ទៀត​មិនបាន​ឈប់​មើល​ជនរងគ្រោះ​នោះទេ​ពោលគឺ​បាន​បន្ថែម​ល្បឿន​បើក​ទៅ​បាត់​តែម្តង​។​

    ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា​ក្នុងពេលដែល​ដួល​បោក​នោះ​ជនរងគ្រោះ​នៅ​មិនទាន់​ស្លាប់​ភ្លាមៗ​នៅឡើយ​ហើយ​អ្នកជិតខាង​ដែល​ចោមរោម​មើល​ក៏​នាំគ្នា​បាន​ហៅ​រថយន្ត​​សាមុយ​មកជួយ​ភ្លាមៗ​ដែរ​តែ​ពេល​រថយន្ត​សាមុយ​មកដល់​បានធ្វើការ​ជួយសង្គ្រោះ​ស្រាប់តែ​បញ្ជាក់ថា​ជនរងគ្រោះ​រូបនោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

    ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​ជនរងគ្រោះ​រូបនោះ​ត្រូវបាន​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ​រហូត​ស្គាល់ ហើ​យបាន​ទំនាក់​ទំនងជា​ក្រុមគ្រួសារ​ឱ្យ​មក​ទទួល​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


adverise with khmeread

មតិយោបល់