adverise with khmeread 14958974 1169864973100376 219385340 o

ទំនា​ស់​តិចតួច​យក​ដំបង​វាយ​សំពង​ក្បាលបុរសម្នាក់​របួសធ្ងន់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​ទំនាស់​យក​ដំបង​ឈើមូល​វាយ​បុរសម្នាក់បណ្តាលឱ្យរង​របួស​នៅ​ថ្ងៃទី​០៧​វិច្ឆិកា​២០១៦ វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ផ្លូវលំ ក្រុមទី​០៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា បន្ទាប់ពី​មាន​អំពើហិង្សា​កើតឡើង​ប៉ូលិស​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សៅ ហ៊ុយ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ប្រាកដ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី​០៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពីបទ​ហិង្សា​ដោយ​ចេតនា​ទំនាស់​យក​ដំបង​ឈើមូល​វាយ​បណ្តាល​ឱ្យរបួស​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ង​យ វ៉ាន់​និ​ត ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ​អេតចាយ ស្នាក់​នៅផ្ទះ​លេខ​៤៨ ផ្លូវលំ ភូមិ មានជ័យ​១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជនបង្ក​វាយ​នឹង​ដំបង​ឱ្យ​របួស​កាលពី​ថ្ងៃទី​០៦ វិច្ឆិកា​ ២០១៦ វេលា​ម៉ោង​៩​យប់​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុមទី​០៨ ភូមិព្រែក​តា​គង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ក្នុងនោះ​ប៉ូលិស​បាន​ចាប់យក​វត្ថុតាង​ដំបង​ឈើមូល​០១​ដើម ប្រវែង ១,៤០​ម៉ែត្រ។​

    បច្ចុប្បន្ន​បាន​កស​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕


adverise with khmeread

មតិយោបល់