adverise with khmeread 1

ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​

    ក្រចេះ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៨​ និង​៣០​នាទី យប់​ថ្ងៃទី៦ ​ខែវិឆ្ឆិកា ឆ្នាំ​២០១៦​ ចំណុច​អណ្ដែង​ដូន ស្ថិតក្នុង​ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​-​ខេត្តក្រចេះ បន្ទាប់ពី​ធ្វើឱ្យ​ខូចខាត ដោយ​ចេតនា​ដល់​ទ្រព្យសម្បត្តិ​អ្នកដទៃ។​

    ប៉ូលិស​និយាយថា ជនបង្ក​ឈ្មោះ សេង ចាន់​ឡុង ភេទ​ប្រុស អាយុ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រគរ សង្កាត់​ក្រគរ ក្រុង​ក្រចេះ។​

    ក្នុងករណី​ខាងលើនេះ​បណ្ដាលឱ្យ​ខូចខាត​សម្ភារៈ​រួមមាន ម៉ូតូ​១​គ្រឿង​,​ ទូទឹកកក​១​គ្រឿង​, ទូ​តាំង​លក់​បារី​១ និង​ឥ​វ៉ាន់​ចាប់ហួយ មួយចំនួនទៀត។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ក្រុង​ក្រចេះ ចាត់ការ​តាម​នី​តិ​វិធី៕

adverise with khmeread

មតិយោបល់