adverise with khmeread Unnamed %284%29

ប្រទះឃើញ​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ដេកស្លាប់

    ព្រះសីហនុ ៖ បុរស​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​កាលពី​ល្ងាច​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅ​ម្តុំ​ចំណុច​ទួល​ខ្សាច់​ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ 

    ប៉ូលិស​និយាយថា សព​ជនរងគ្រោះ​មានឈ្មោះ SHANKLE RICHARD CHARLES ភេទ​ប្រុស ​អាយុ​៤៩​ឆ្នាំ​ ​(​កើត​ថ្ងៃទី​14.02.1967) ​សញ្ជាតិ USA កាន់​លិខិតឆ្លងដែន​លេខ 446694058 សុពលភាព​ថ្ងៃទី 09.04.2019​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ម្នាក់នេះ​មក​ជួល​បន្ទប់​ស្នាក់នៅ​កាលពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៦ ដែល​មកដល់ពេលនេះ​មាន​រយៈពេល​មួយខែ​ហើយ​។​

    ម្ចាស់​ផ្ទះជួល​មានឈ្មោះ ឡាក់ ណារិន ភេទ​ប្រុស សញ្ជាតិ ខ្មែរ អាយុ​៤៩​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើនេះ​។​

    ឆ្លងតាម​ការពិនិត្យរ​បស់​គ្រូពេទ្យ និង​មន្ត្រី​ជំនាញ​បច្ចេក ទេស​វិទ្យាសាស្ត្រ បាន​ឱ្យ​ដឹងថា​នៅលើ​ដងខ្លួន​និង​រាងកាយ​សព​មិនមាន​ស្លាកស្នាម​អ្វីដែល​អាច​បញ្ជាក់ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​នោះទេ​គឺ​ជនបរទេស​នេះ​ស្លាប់​ដោយ​ជម្ងឺ​គាំងបេះដូង៕

adverise with khmeread

មតិយោបល់