adverise with khmeread 14963604 1169881403098733 1190050247 o

ឃាត់​ជនសង្ស័យ​ម្នាក់​ចាប់រំលោភ​កុមារី​អាយុ​ ១៤​ ឆ្នាំ​បានសម្រេច​

    បាត់ដំបង ៖ យុវជន​ម្នាក់​ចាប់រំលោភ​សេពសន្ថវៈ​លើ​កុមារី ​អាយុ​១៤​ឆ្នាំ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ កាលពី​ថ្ងៃទី​៦ ​វិច្ឆិកា​ ម្សិលមិញ  បន្ទាប់ពី​បានធ្វើ​សកម្មភាព​កាលពី​ថ្ងៃទី​៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦​វេលា​ម៉ោង៩ ​និង​១៥​នាទី​យប់​កើតឡើង​នៅ​ភូមិ​ស្ថាពរ​២ ឃុំ​អំពិល ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ជា​អនីតិជន (កុមារី​អាយុ ១៤ ឆ្នាំ)។ ឆ្លងតាម​រយៈ​នៃ ការស្រាវជ្រាវ​របស់​ម​ន្ត្រី​ជំនាញ នៅ​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ ជនសង្ស័យ​ឈ្មោះ ​ជា ស្រាំ ភេទ​ប្រុស ​អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​ស្ថាពរ​២ ឃុំអំពិលប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ត្រូវបាន​កង កម្លាំង​ប៉ូលិស​ស្រុក​ប​វេ​ល ឃាត់ខ្លួន​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​រំលោភ​សេពសន្ថវៈ​ទៅលើ​កុមារ​រី​រងគ្រោះ កាលពី​រាត្រី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ​ប្រាកដ​មែន ក្នុងខណៈពេល ដែល​ម្តាយ​របស់​កុមារី មិន​នៅផ្ទះ។​

    លោក​វរសេនីយ៍ត្រី អឿ​ម ទិ​ត្យ អធិការ​ប៉ូលិស​ស្រុក​ប​វេ​ល​បាន​បញ្ជាក់ថា កុមារី​រងគ្រោះ​ត្រូវបាន​ទំនាក់ ទំនង​ជាមួយ​អង្គការ​បន្ទាយស្រី​ដើម្បី​ជា​ជំនួយ លើ​ការងារ​ផែ្ន​ក​ច្បាប់។​

    បច្ចុប្បន្ន​ជនសង្ស័យ បាននិងកំពុង​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

adverise with khmeread

មតិយោបល់